Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

ជីវិត-កម្សាន្ត

នៅប្រទេសកាតា បើសិនជា​ចេញក្រៅដោយ​មិន​ពាក់ម៉ាស់ នឹងត្រូវ​ពិន័យជាង៥ម៉ឺនដុល្លារ

ក្រសួងមហាផ្ទៃប្រទេសកាតា បានប្រកាសថា វិធានការការពារដោយការពាក់ម៉ាស់បង្ការការឆ្លង និងចម្លងវីរុស COVID-19 គឺជាការចាំបាច់នៅពេលចេញទៅខាងក្រៅផ្ទះ ហើយ ចំពោះអ្នកដែលមិនពាក់ម៉ាស់ការពារ នឹងទទួលរងការផាកពិន័យជាទឹកប្រាក់ប្រមាណ ៥៣,០០០ដុល្លារ។

យោងតាមសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ប្រសិនបើមានអ្នកល្មើសទៅនឹងការដាក់បម្រាមនេះអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ឬក៏ការផាកពិន័យផ្សេងទៀត ហើយវិធានការនេះនឹងត្រូវចាប់អនុវត្តចាប់ពីថ្ងៃអាទិត្យសប្តាហ៍នេះតែម្តង។

យ៉ាងណាក៏ដោយក្រសួងមហាផ្ទៃកាតាបានអះអាងថា ចំពោះអ្នកដែលបើកបរតែម្នាក់ឯងនៅក្នុងយានយន្តរបស់ខ្លួនត្រូវបានលើកលែងចំពោះវិធានការពាក់ម៉ាស់ការពារនេះ។

សូមបញ្ចាក់ថា ប្រទេសកាតាបានរាយការណ៍ថាមានករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ១,៧៣៣ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ នាំឲ្យករណីឆ្លងសរុបកើនឡើងដល់ ២៨,២៧២ ករណីនិងមានអ្នកស្លាប់សរុប ១៤ នាក់៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299