Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ថ្ងៃនេះ​កម្ពុជាគ្មាន​ករណី​ឆ្លង​វីរុស​កូវីដ​១៩ទេ និងមានករណីជា​សះស្បើយ​ចំនួន២នាក់

តាមប្រកាស​របស់​ក្រសួងសុខាភិបាល​នៅព្រឹក​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​បាន​បញ្ជាក់ថា មិន​មាន​ករណីវិជ្ជមាន​វីរុស​កូវីដ​១៩ថ្មីទេ តែមាន​ករណីជា​សះស្បើយ​ចំនួន២នាក់។

អ្នកជាសះស្បើយ​ទាំង២នាក់នោះ ម្នាក់ជាស្រ្តីជនជាតិខ្មែរ អាយុ​២៦ឆ្នាំ ស្នាក់​នៅ​ឃុំ​គោក​រមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ ជាពលករ​ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ និង​ម្នាក់ទៀត ជាស្រ្តីជនជាតិខ្មែរ អាយុ ៤០ឆ្នាំ ស្នាក់​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជាពលករ​ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃដូចគ្នា៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299