Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ក្រសួងបរិស្ថានកំពុងស្រាវជ្រាវរកជនល្មើសដែលបាញ់សំលាប់សត្វទន្សោងក្នុងដែនអភិរក្សខេត្តមណ្ឌលគិរី

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បាន​ឲ្យដឹងនៅថ្ងៃទី១៥ ខែឧសភានេះថា មន្ត្រីមន្ទីរបរិស្ថានបាននិងកំពុងស្រាវជ្រាវលើករណីសត្វទន្សោងពីរក្បាល ដែលត្រូវបានគេបាញ់សំលាប់ ក្នុងដែនអភិរក្សខេត្តមណ្ឌលគិរី។

យោងតាមសេចក្តីរាយការណ៍ពីនាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភៈ បានឲ្យដឹងថា សត្វទន្សោងពីរក្បាលនេះ ត្រូវបានគេប្រទះឃើញងាប់ក្នុងបរិវេណដីក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ដែលមានទីតាំងនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតហេតុ ក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ សត្វទន្សោងដែលងាប់នេះ ត្រូវបានជនមិនស្គាល់មុខបាញ់នៅក្នុងព្រៃការពារភ្នំព្រេច ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុនចំងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។

លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា មន្រ្តីជំនាញកំពុងចុះធ្វើការស្រាវជ្រាវ ករណីបាញ់សត្វទន្សោងនេះ ហើម្បីវែកមុខរកជនដែលប្រព្តឹតខុសច្បាប់៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299