Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ក្រសួងសុខាភិបាលប្រកាសឲ្យប្រើប្រាស់វ៉ាក់សាំង Sinopharm របស់ចិន ខណៈវ៉ាក់សាំងនោះនឹងមកដល់កម្ពុជានៅថ្ងៃទី៧ កុម្ភៈ

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បានថ្លែង​នៅថ្ងៃនេះថា តាម​ការ​ជូនដំណឹង​របស់​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល វ៉ាក់សាំង​កូវីដ​១៩​ ដែលជា​ជំនួយ​របស់ប្រទេស​ចិន នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០២១ខាងមុខ។

ស្របជាមួយគ្នា​នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាល​កម្ពុជា ក៏បានចេញលិខិតអនុញ្ញាតមួយ ដោយ​ឲ្យ​មាន​ការ​ប្រើប្រាស់​វ៉ាក់សាំង Sinopharm Covid-19 ដែលផលិត​ដោយ​ប្រទេស​ចិន នៅ​ក្នុង​លក្ខខណ្ឌ នៃ​ការ​ប្រើប្រាស់​ជា​បន្ទាន់។

សូម​បញ្ជាក់ដែរថា បើតាមការ​លើកឡើងរបស់​ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេស​កម្ពុជា វ៉ាក់សាំង​កូវីដ​១៩ជាជំនួយ​របស់ចិន​ដែលមកដល់កម្ពុជានៅចុងសប្តាហ៍នេះតាមជើងយន្តហោះពិសេស គឺមានចំនួនសរុប ៦០ម៉ឺនដូស​សម្រាប់ដំណាក់កាលដំបូង នៃជំនួយ​វ៉ាក់សាំងសរុប ១លានដូស៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299