Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ថ្ងៃនេះ រកឃើញ​ស្រ្តីពលករ​ទើបមក​ពីប្រទេសថៃម្នាក់វិជ្ជមានកូវីដ​១៩ និង​មិនមានករណីជាសះស្បើយ

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅព្រឹក​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០២១នេះ​បាន​បញ្ជាក់ថា នៅថ្ងៃនេះ​មាន​ករណីឆ្លងវីរុស​កូវីដ​១៩ថ្មី​តែ១ករណី និង​មិន​មាន​ករណីជា​សះស្បើយ​ទេ។

ករណីឆ្លងថ្មី១ករណីនេះ គឺជាស្រ្តីជនជាតិខ្មែរ អាយុ ២០ឆ្នាំ ស្នាក់​នៅ​ភូមិតាមុំ ឃុំ​មេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរ​មក​ពី​ប្រទេសថៃ មក​ដល់​កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២១ ហើយ​លទ្ធផល​តេស្ត​សំណា​ក​លើកទី៣ ទើបរកឃើញ។

បច្ចុប្បន្ន​ស្រ្តីអ្នកជំងឺ ត្រូវ​បានដាក់​ឲ្យ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299