Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ម្សិលមិញ សមត្ថកិច្ច​ចាប់​ឃាត់​យានយន្ត​ជាង៧រយ​គ្រឿង​មកផាកពិន័យ

យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​ឲ្យដឹង​ថា នៅ​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ត្រួតពិនិត្យ​ឃើញ​មាន​យានយន្ត​ល្មើសច្បាប់​សរុប​ចំនួន៧៦៥គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន៤៨២គ្រឿង និង​រថយន្ត​ចំនួន២៨៣គ្រឿង ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ៣៩ អន​ក្រ.បក នៅ​ទូទាំង​ប្រទេស ។

ក្នុង​នោះ​អំពើ​ល្មើស​ភាគច្រើន​របស់​អ្នកបើកបរ​ម៉ូតូ គឺ​មិន​មាន​ពាក់មួក​សុវត្ថិភាព ចំណែក​អំពើ​ល្មើស​សម្រាប់​អ្នកបើកបរ​រថយន្ត រួមមាន មិន​ពាក់​ខ្សែ​ក្រ​វ៉ាត់​, ស្លាក​លេខ និង​ផ្ទុកទំនិញ​លើក​កំណត់ ។

ដោយឡែក​ក្នុងរយៈពេល១៤ថ្ងៃ (ពី​ថ្ងៃទី០១​-១៤ ខែឧសភា​) ការ​រឹត​បន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រក​ឃើញ​យានយន្ត​ល្មើស​មាន​ចំនួន ២២,៨០៧រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន១៦,៦១៦គ្រឿង និង​រថយន្ត៦,១៩១គ្រឿង ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299