Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ជនជាតិវៀតណាម ៣នាក់ ឆ្លងដែនពីថៃខុសច្បាប់ចូល​កម្ពុជា ត្រូវ​​​បញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយធ្វើចត្តាឡីស័ក

កាលពីរសៀលថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២១ សមត្ថកិច្ច​ខេត្ត​បាត់ដំបង បាន​រៀបចំបញ្ជូនជនជាតិវៀតណាមចំនួន០៣នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

ជនជាតិវៀតណាមទាំងនេះ បាន​ធ្វើដំណើរពីប្រទេស​ថៃ ឆ្លងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងស្រុកកំរៀង ខេត្តបាត់ដំបងដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចនៅទីនោះធ្វើការពិនិត្យ និងបានដាក់ឲ្យ​ពួកគាត់ធ្វើចត្តា ឡីស័ករយៈពេល១៤ថ្ងៃ។

បន្ទាប់ពីរយៈពេលធ្វើចត្តាឡីស័កបានកន្លងផុតទៅ ពួកគាត់មិនមានករណី Covid-19 (អវិជ្ជមាន) ទើបសមត្ថកិច្ចរៀបចំបញ្ជូនពួកគាត់ ទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមនី តិវិធី៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299