ជនដៃដល់បាញ់សម្លាប់ជនជាតិចិនដូចគ្នា កាលពីថ្ងៃទី២១ ខែមករា២០២១ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបានចំនួន ៣នាក់ និងត្រូវបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុហើយ។
តាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ករណីបាញ់សម្លាប់ជនជាតិចិន កាលពីថ្ងៃទី២១ ខែមករាឆ្នាំ ២០២១ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវរយៈពេល ១០ម៉ោង ក្រោយហេតុការណ៍ ដោយឃាត់បាននៅជនដៃដល់ចំនួន ៣នាក់ ហើយពេលនេះត្រូវបញ្ជូនទៅសាលាដំបូងខេត្ត និងនៅសល់បក្ខពួកមួយចំនួនទៀត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមជំនាញ។
លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា ក្នុងការឃាត់ខ្លួនជនដៃដល់នោះ សមត្ថកិច្ចក៏បានរកឃើញនូវវត្ថុតាងមួយចំនួនផងដែរ៕

In this article: