Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

មួយអាទិត្យ​ចាប់ម៉ូតូកែច្នៃ​បំពង់ស៊ីម៉ាំងបាន១០០គ្រឿងនៅភ្នំពេញ

នគរបាលរាជធានីភ្នំពេញបាន​ឲ្យដឹងថា ក្នុងរយៈ​ពេល​៧ថ្ងៃ ក្រោយ​ពី​ការ​ប្រកាស​ឲ្យ​មាន​ការ​ចាប់ឃាត់​ម៉ូតូកែច្នៃ​បំពង់ស៊ីម៉ាំង រំខានដល់ប្រជាពលរដ្ឋ​នោះ កម្លាំង​សមត្ថកិច្ច​ចាប់ឃាត់ម៉ូតូខុសបច្ចេកទេសទាំងនោះ​បាន​ចំនួន១០០គ្រឿង។

ក្នុងចំណោមម៉ូតូ១០០គ្រឿងកែច្នៃបំពង់ស៊ីម៉ាំងនោះ មាន៦០គ្រឿង ត្រូវបាននគរបាលចាប់ឃាត់ពេល​កំពុងធ្វើដំណើរតាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ចំណែក៤០គ្រឿងទៀតត្រូវបាននគរបាលមូលដ្ឋានកំណត់អត្តសញ្ញាណដាក់ទុកនៅតាមខ្នងផ្ទះ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចបានតម្រូវឲ្យ​ដោះបំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេសនោះចេញ ដោយឲ្យ​យកបំពង់ស៊ីម៉ាំងដើមផលិតចេញពីរោងចក្រមកដាក់ប្រើប្រាស់វិញ ហើយឲ្យ​ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះបន្តទៀត៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299