Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

បាញ់ប្រហារទាំងព្រឹកនៅក្រុងព្រះសីហនុ ស្លាប់ជនជាតិចិនម្នាក់

កាលពីវេលាម៉ោងប្រមាណជាង៨ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ​២០២១នេះ មានករណីបាញ់ប្រហារបុរសជនជាតិចិនម្នាក់បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅក្នុងមុខកាស៉ីណូ ជីយវនីសិន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AL-9459 ហើយ​ខ្មាន់កាំភ្លើងបានជិះរថយន្ដ Ford Ranger Rapter ហើយបានយកទៅផ្លុងចោលនៅជិតផ្សារដំរី៥ និងចុះរត់គេចខ្លួន។

បច្ចុប្បន្ន​កម្លាំងជំនាញកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងយ៉ាងយកចិត្ដទុកដាក់ ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299