Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

បុរសជនជាតិខ្មែរអាមេរិកាំង រត់ពីកន្លែងធ្វើចត្តាឡីស័កក្នុង​ខណ្ឌចំការមន ទំរាំតែសមត្ថកិច្ច​រកឃើញវិញ ប្រើពេលអស់ជាង១ថ្ងៃ

បុរស​ជនជាតិខ្មែរសញ្ជាតិ​អាមេរិក​ម្នាក់ ​បានរត់​ចេញពី​ទីតាំងធ្វើ​ច​ត្តា​ឡី​ស័កនៅ​សណ្ឋាគារមួយ​ក្នុង​ខណ្ឌចំការមន កាលពីព្រឹក​ថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២១ ប៉ុន្តែទីបំផុត សមត្ថកិច្ច​បានរកឃើញគាត់វិញ​នៅ​សណ្ឋាគារមួយ​ក្នុង​ខណ្ឌដូនពេញ នៅ​រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២១ ហើយ​បាន​ចាប់​បញ្ជូន​រូប​គាត់ទៅធ្វើ​ច​ត្តា​ឡី​ស័កសាជាថ្មី នៅ​មណ្ឌមណ្ឌល​ក្នុង​ខណ្ឌព្រែកព្នៅ ព្រមទាំង​យក​វត្ថុ​សំណាកទៅធ្វើ​​តេស្តម្តងទៀតដែរ។

​អ្នកដំណើរ​នេះ ត្រូ​វបាន​បញ្ជាក់ថា មាន​ឈ្មោះ យឹម សេរី​វុទ្ធី អាយុ​៣៦​ឆ្នាំ បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ដោយ​ក្រុមគ្រូពេទ្យ បាន​យក​សំណាក ទៅពិនិត្យ ហើយ​ដាក់ឱ្យ​ច​ត្តា​ទ្បី​ស័ក នៅ​សណ្ឋាគារមួយ​ក្នុង​ខណ្ឌចំការ​មន តែនៅ​ថ្ងៃទី១៦ មករានោះ ពេល​គាត់​តៅ​​ហូប​អាហារពេលព្រឹក ក៏​​បាន​ឆ្លៀតឱកាស​រត់គេច ​តែម្តង​៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299