Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ពលករមកពីប្រទេសថៃចំនួន១៥នាក់ថែមទៀត ត្រូវរកឃើញវិជ្ជមានកូវីដ១៩

ក្រសួងសុខាភិបាល​បាន​បញ្ជាក់តាម​ប្រកាស​របស់ខ្លួន​ចេញផ្សាយ​នៅព្រឹក​ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២១នេះ​ថា គេបានរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ថ្មី ចំនួន​១៥នាក់ និង​ករណីជា​សះស្បើយ​ចំនួន ៤នាក់។

ករណីវិជ្ជមាន​វីរុស​កូវីដ​១៩​ទាំង​១៥នាក់នោះ សុទ្ធ​សឹងតែជាពលករធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ ហើយ​អ្នកជា​សះស្បើយ​ទាំង​៤នាក់ ក៏​ជា​ពលករ​មក​ពីប្រទេសថៃផងដែរ។

តាមរបាយការណ៍​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២១នេះ កម្ពុជា​មាន​ករណី​កូវីដ​១៩​សរុប​ចំនួន ៤២៦នាក់ហើយ ក្នុងនោះពលករដែលទើបត្រឡប់​មក​ពីប្រទេសថៃ មានចំនួន ៥៦នាក់៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299