Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ល្បិចឆបោកថ្មី លួចព័ត៌មានគណនីវីងរបស់លោកអ្នក​ តាមរយៈកម្មវិធី Telegram Chat Bot

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់​កាលពីរសៀលថ្ងៃទី១១ ខែមករាថា ក្រុមការងារក្រសួងបាន​ឃើញ​សកម្មភាពចែករំលែកតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយប្រើប្រាស់ Telegram Chat Bot ដែលមានឈ្មោះថា “Wing Giveaways”​ ឬ​ “Online Store” អំពីការទទួលបានប្រាក់ដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិ។

នៅពេលដែលបងប្អូនចូលទៅកាន់ Telegram Chat Bot ដែលមានឈ្មោះថា “Wing Giveaways” ឬ​ “Online Store” នឹងណែនាំបងប្អូនធ្វើការផ្តល់ព័ត៌មានមួយចំនួន ដូចជា៖

– អត្តសញ្ញាណបណ្ណ បណ្ណបើកបរ ឬកាតសិស្សនិស្សិត

– លេខគណនីវីង (Wing Account Numbber)

ចំពោះករណីនេះ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានណែនាំបងប្អូនមេត្តាបញ្ឈប់ការចែករំលែកតំណភ្ជាប់ខាងលើ និងកុំផ្តល់ព័ត៌មានដូចរៀបរាប់ខាងលើជាដាច់ខាត ព្រោះជនខិលខូចអាចយកព័ត៌មានទាំងនេះ ទៅប្រព្រឹត្តល្មើសច្បាប់ តួយ៉ាង៖ ប្រើប្រាស់ដើម្បីបញ្ឆោតលួចកាន់កាប់គណនី ឬលួចផ្ទេរប្រាក់ជាដើម៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299