Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ថ្ងៃនេះ មាន​អ្នកជំងឺកូវីដ​១៩​ម្នាក់ជាសះស្បើយ ដែលធ្វើ​ឲ្យ​ចំនួនអ្នកជំងឺកូវីដ​១៩នៅកម្ពុជានៅ​សល់តែ​ម្នាក់ប៉ុណ្ណោះ

នាយករដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង របស់​ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា រហូតដល់ម៉ោង​ ៨:០០នាទីព្រឹក ថ្ងៃទី​ ១២ ឧសភា​ ២០២០​ គឺពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​សរុបចំនួន​១២២ករណី​​ដដែល​ និងមានករណីជាសះស្បេីយមួយករណីថ្មី​​ ដូច្នេះករណីជាសះស្បេីយសរុបមានចំនួន១២១នាក់ ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​តែ ១នាក់​ប៉ុណ្ណោះ​ ។

ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299