Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

គណៈរដ្ឋមន្រ្តី និរាករណ៍ការ​ផ្តល់​ដី​បឹងតាមោក​១៥ហិកតា សម្រាប់សង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ និង​និរាករណ៍ការ​ដោះ​ដូរ​ទីតាំង​រដ្ឋមួយ​ចំនួន

យោង​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្រ្តី ចុះ​ថ្ងៃទី៤ ខែមករា ឆ្នាំ​២០២១ ដែល​បានធ្លាក់​មក​ដល់ដៃអ្នក​សារ​ព័ត៌មាន​នៅថ្ងៃនេះ បាន​សម្រេចធ្វើការ​និរាករណ៍ ចំពោះ​ការ​ផ្តល់ដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិត​នៅ​ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់​អគារ​ទីស្តីការ​ក្រសួង​អភិវឌ្ឍន៍ជនបទ។

ជាមួយ​គ្នា​នេះ ទីស្តីការគណៈរដ្ឋមន្រ្តី ក៏​បាន​និរាករណ៍ ការ​ដោះដូរ​ទីតាំងអគារ​ទីស្តីការ​ក្រសួងអភិវឌ្ឍន៍​ជនបទ និង​ដីជាង ១៥ហិកតា របស់​ក្រសួង​នេះ ជាមួយ​ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ទៀតផង។

ក្រៅពីនោះ ទីស្តីការគណៈរដ្ឋមន្រ្តី ក៏​បាន​និរាករណ៍ ការដោះដូរ និង​ផ្ទេរកម្មសិទ្ធិទីតាំង​អគារ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អគារ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អគារ​​អាជ្ញាធរជាតិ​គ្រប់​គ្រង​សកម្ម​ភាព​កំចាត់មីន និង​សង្រ្គោះជនពិការដោយសារមីន ជាមួយ​ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ព្រមទាំង​និរាករណ៍​ការ​ផ្តល់ដីបឹងតាមោក ចំនួន ១៥ហិកតា សម្រាប់​សង់​អគារស្ថាប័នទាំង៣នេះថែមទៀតផង។

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299