Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ថ្ងៃនេះ រកឃើញពលករខ្មែរទើប​ត្រឡប់​មក​ពីប្រទេសថៃម្នាក់ទៀត មាន​វិជ្ជមានកូវីដ​១៩

ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយ​នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា គេ​បានរកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩​ចំនួន១ករណីថ្មីទៀត ទៅលើពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។

ពលករខ្មែរនោះ គឺជាស្ត្រី អាយុ២១ឆ្នាំ ស្នាក់នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

សូមជម្រាបថា គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៨២នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២០នាក់៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299