Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

កម្ពុជានាំយកអំណោយ​ម៉ាស់ចំនួនជាង២លាន និង​សម្ភារៈ​វេជ្ជសាស្រ្ត ជូន​ដល់ប្រទេស​នេប៉ាល់

នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ​២០២១នេះ កម្ពុជា​បាន​ដឹកជញ្ជូន​ម៉ាស់​ចំនួន២លាន១សែនម៉ាស់ និង​សម្ភារៈ​វេជ្ជសាស្រ្ត​មួយចំនួនតាមជើងយន្តហោះ ទៅកាន់ប្រទេស​នេប៉ាល់ ដើម្បីជូន​ដល់រដ្ឋាភិបាល និ​ងប្រជាជននៃប្រទេស​នេះ។

ម៉ាស់ និងសម្ភារៈ​វេជ្ជសាស្រ្ត ដែលត្រូវ​ដឹកជញ្ជូន​យកទៅនៅព្រឹកនេះរួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

សូម​បញ្ជាក់ថា ប្រទេសនេប៉ាល់ គឺជាប្រទេសទី៤ហើយ ដែលកម្ពុជាបានផ្តល់ជំនួយម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្ទាប់ពីប្រទេស​ចំនួន៣ទៀត ដែល​កម្ពុជាបានផ្តល់ជូនកាលពីឆ្នាំ២០២០ រួមមានប្រទេសឡាវ ម៉ាស់ចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួន, ប្រទេសមីយ៉ាន់ម៉ា ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន និង ប្រទេសទីម័រឡេស្ត ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299