Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

រដ្ឋមន្រ្តីក្រសួងសុខាភិបាលថា អ្នកជំងឺកូវីដ​១៩​ទាំង២នាក់ដែល​មិន​ទាន់ជាសះស្បើយ គឺដោយ​សារ​តែ…

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំ​សប្តាហ៍​នៅព្រឹកនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលព្យាបាលយូរជាងគេ គឺដោយសារ អ្នកជំងឺម្នាក់នៅខេត្តកំពង់ឆ្នាំង អាយុ៧៥ឆ្នាំ មានជំងឺទឹកនោមផែ្អម លើសឈាម និងអ្នកជំងឺម្នាក់ទៀត អាយុ៣៦ឆ្នាំ នៅខេត្តបន្ទាយមានជ័យ មានជំងឺផ្លូវចិត្ត។

តាម​ការ​បញ្ជាក់របស់​លោករដ្ឋមន្ត្រីសុខាភិបាលថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ដែលកំពុងព្យាបាលយូរជាងគេនោះ ពេលនេះត្រូវបានបញ្ជូនពីខេត្តបន្ទាយមានជ័យ និងកំពង់ឆ្នាំង មកកាន់មន្ទីពេទ្យខ្មែរសូវៀត ហើយសង្ឃឹមថាពួកគាត់នឹងជាសះស្បើយឆាប់ៗនេះ។

ជាមួយ​គ្នា​នេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តអំពាវនាវឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299