Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

កំពុងបើកលើផ្លូវសុខៗ ឆ្លង​ភ្លើងឆេះ​រថយន្ត​មួយ​គ្រឿងទាំងព្រឹក

រថយន្ត​មួយ​គ្រឿង​បាន​ឆេះ​ខ្ទេច​គ្មាន​សល់ ខណៈ​កំពុង​បើកបរ​តាមដងផ្លូវ កាលពីវេលាម៉ោង​ប្រមាណជិត ៦ព្រឹក ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១២៣ -១២៤ នៅឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើនេះ ពាក់ស្លាកលេខ ភ្នំពេញ ២AA -០១៤៤ បើកបរដោយឈ្មោះង៉ែត ទិត្យ ភេទប្រុស អាយុ៣០ឆ្នាំ ដឹកធុងថ្នាំពណ៌សម្រាប់លាបផ្ទះ បានធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច ។ នៅពេលមក

ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបានឆ្លងចរន្តឆេះហុយទ្រលោមបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍យករថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ពន្លត់ផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងរថយន្តនេះមានដឹកតែថ្នាំពណ៌ត្រូវភ្លើងឆេះទាំងស្រុង សរុបថវិកាប្រមាណជាង២ម៉ឺនដុល្លា តែមិនបង្ករឲ្យគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299