Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

កម្ពុជា​នឹង​ចុះ​ត្រជាក់ម្តងទៀតចំថ្ងៃឆ្លងឆ្នាំ ដោយ​តំបន់ខ្លះអាច​ដល់ ១៤អង្សា

តាមការជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម នៅថ្ងៃនេះបាន​ឲ្យដឹងថា ប្រទេស​កម្ពុជានឹងចុះ​ត្រជាក់ជាថ្មីម្តងទៀតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ​២០២១។

ក្នុង​នោះ​បណ្តា​ខេត្ត​នៅ​តំបន់វាល​ទំនាប​កណ្តាល មានខេត្ត​ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និង​បាត់ដំបង សីតុណ្ហភាព​អាចមានពី ១៦ ដល់១៨អង្សាសេ ហើយ​ខេត្ត​ដទៃ អាចមានពី ១៩-២១អង្សាសេ។

បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន សីតុណ្ហភាព អាចមានពី ១៤-១៦អង្សាសេ។

សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអាចមានពី ២២-២៤អង្សាសេ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299