Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ក្មេងទំនើងពេញដងផ្លូវក្នុងស្រុកសំរោង ខេត្តតាកែវ លោកអធិការស្រុកធ្វើមិនដឹងដោយជាប់រវល់លេងប៊ូល

ខេត្តតាកែវ÷បញ្ហាក្មេងអនាធិបតេយ្យ,បងតូច,បងធំ ក្មេងជក់គ្រឿងញៀនគ្រប់ទីជនបទក្នុងមូលដ្ឋានស្រុកសំរោងខេត្តតាកែវមិនឃើញមានសមត្ថកិច្ចនគរបាលក្រោមអំណាចចាត់ចែងលោកភី ឆុន ចុះបង្ក្រាបនោះឡើយ។ ផ្ទុយទៅវិញសមត្ថកិច្ចនគរបាលបែរជាប្រើកម្លាំងចាំបង្ក្រាបបទល្មើសទាំងឡាយណាដើម្បីស្វែង
រកផលប្រយោជន៍តែប៉ុណ្ណោះ។

ជាក់ស្ដែងករណីកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងបង្កើតក្មេងទំនើង៨នាក់ ប្រៀបដូចជាការខោក១ក្រញរចំពោះសមត្ថកិច្ចនគរបាលរបស់លោកភី ឆុន។ បើតាមប្រភពឲ្យដឹងថា ទទួលបានបទបញ្ជាពីលោកឧត្តម សេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១២និង១៥នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនិងកម្លាំងកងអន្តរាគមន៍ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ បានចុះបង្ក្រាបករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសធ្វើឲ្យខូចខាតដោយចេតនា(ប្រព្រឹត្តកាលពីវេលាម៉ោង២១ៈ៤០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥) ត្រង់ចំណុចលើផ្លូវជាតិខេត្ត លេខ១២៤ ស្ថិតក្នុងភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់(ប្រុស)។

+វត្ថុតាងចាប់យករួមមាន÷
១.ម៉ូតូចំនួន០៣គ្រឿង។
២.មួកសុវត្ថិភាព០១។
៣.ឥដ្ឋប្រហោង០២ដុំ។
៤.ទូរស័ព្ទដៃ០៥គ្រឿង។

បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅអយ្យការអមសាលា ដំបូងខេត្តតាកែដើម្បីចាត់ការតាមច្បាប់។

បើទោះបីជាសមត្ថកិច្ចកងរាជរដ្ឋបង្ក្រាបក្រុងក្មេងទំនើងក្បែរច្រមុះយ៉ាងណាក៏ដោយ ក៏លោកភី ឆុន អធិការនគរបាលស្រុកសំរោងនៅតែធ្វើមិនដឹង,មិនឮ ហាក់ដូច ជាគ្មានបញ្ហាអ្វីកើតឡើងនោះឡើយ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299