ខេត្តកណ្តាល៖ មានការភ្ញាក់ផ្អើលខ្លាំងនៅឯខេត្តកណ្ដាលដោយកម្លាំងនគរបាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លូនថៅកែលក់ឡេដ៏ល្បី Love Riya ហើយបាននាំខ្លួនតាមរថយន្តឆ្ពោះទៅស្នងការរដ្ឋាននគរបាលខេត្តភ្លាមៗ។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។ យ៉ាង ណាក៏ដោយគេមិនដឹងថាការនាំខ្លួននេះមានបញ្ហាអ្វីនោះឡើយ។
ក្រោយការឃាត់ខ្លួនភ្លាម, កម្លាំងនគរបាលបានបញ្ជូន Love Riya ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕
In this article: