Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

អភិបាលខេត្តកំពង់ចាម​ ស្នេីឱ្យចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាព ទាំងឡាយណា​ ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានស្នេីដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាព ទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម។​ ការថ្លែងបែបនេះ​ក្នុងវេទិកាសន្ទនា ជាមួយ អង្គការសង្គមស៊ីវិល សមាគម សហគមន៍ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃទី​១៣​ ខែសីហា​ ឆ្នាំ​២០២៥​ នៅសណ្ឋាគារ​ភ្នុំប្រុសក្រុងកំពង់ចាម​ ។

ថ្លែងក្នុងឱកាសនោះ​ដែរ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានស្នើដល់សមាគម អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តគាំទ្រ និងចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការថែរក្សា ការពារធនធានធម្មជាតិ និងបរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និង បទល្មើសនេសាទ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើន រុងរឿងបន្ថែមទៀត។ និងចូលរួមផ្តល់មតិយោបល់លើការអនុវត្ត របស់អាជ្ញាធរមូលដ្ឋាននូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»​ ។

ជាមួយគ្នានោះ​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានលេីកឡេីងថា​ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានបង្កើតឡើងស្របតាមច្បាប់ ត្រូវបានលើកទឹកចិត្តក្នុងការធ្វើសកម្មភាពមនុស្សធម៌ និងសេវាសង្គម ប៉ុន្តែពុំត្រូវបាន អនុញ្ញាតឱ្យធ្វើសកម្មភាពណាមួយដែលមានគោលដៅ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬយកកម្រៃមកចែកគ្នានោះឡើយ​ ។ ពោលគឺ​ត្រូវយកចិត្តទុកដាក់ក្នុងការ បំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ​ផងដែរ​ ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299