Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

សំណង់ស្ទាក់ទឹកព្រែកតាយី ផ្ដល់ប្រយោជន៍ដល់ប្រជាកសិករ ជាង ១,៦០០គ្រួសារ នៅឃុំពាមកោះស្នា សាងសង់រួចរាល់ជាស្ថាពរហើយ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យសមិទ្ធផលថ្មី នៃសំណង់ស្ទាក់ទឹកព្រែកតាយី ស្ថិតនៅក្នុងពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលបច្ចុប្បន្ន ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ ។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា សំណង់ស្ទាក់ទឹកព្រែកតាយីនេះ បានបើកការដ្ឋានសាងសង់ ក្នុងខែមីនា ឆ្នាំ ២០២៥ ដែលសំណង់នេះ រហូតមកដល់បច្ចុប្បន្ននេះ សំណង់នេះត្រូវបានស្ថាបនារួចរាល់ មួយរយភាគរយហើយ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សំណង់ទំនប់ស្ទាក់ទឹកព្រែកតាយីនេះ អាចស្ទាក់ទឹកស្តុកទុក បានប្រមាណជា ៥០ម៉ឺនម៉ែត្រគូប សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករ ស្រោចស្រពដំណាំ ចំនួន ៤ភូមិ ក្នុងនោះមាន៖ ភូមិពាមក្នុង,ភូមីដីលើ,ភូមិពាមក្រៅ និងភូមិទួលរការ ស្មើនឹង ១,៦៤៥គ្រួសារ ជាពិសេសពួកគាត់អាចមានលលទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ៤២២ហិកតា និងដំណាំរួមផ្សំ ១២ហិកតា ផងដែរ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299