Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

ទស្សនៈ

បទវិចារណកថា÷សៀមគ្រាន់តែជាតែជាកូនចោរដែលមានដើមកំណើតនៅខេត្តយូណានប្រទេសចិន

តាំងពីដើមរៀងមក រហូតដល់បច្ចុប្បន្នជនជាតិសៀមគឺជាអំបូរមនុស្សដែលពិសពុល,សាហាវព្រៃផ្សៃ,គ្មានគុណធម៌,គ្មានសីលធម៌,គ្មានប្រពៃណីទំនៀមទម្លាប់… ច្បាស់លាស់ រហូតមកដល់បច្ចុប្បន្ន សៀមបន្តគឃ្លើនប៉ុនប៉ងលេបទឹកដីប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា,ដោយមិនចេះឆ្អែតឆ្អន់ តាំងពីអតីតកាលរហូត ដល់បច្ចុប្បន្ន។ វិសាលភាពទឹកដីខ្មែរ ដែលលាតសន្ធឹងដល់មួយភាគធំជាប់ដែនដីមន បច្ចុប្បន្នបានក្លាយទៅជាទឹកដីរបស់ថៃទៅហើយ។ ប៉ុណ្ណេះហើយនៅមិនឆ្អែតឆ្អន់, ជនជាតិសៀមដែលល្មោភរំលោភបំពានទឹកដីខ្មែរនោះចូលដល់សតវត្សទី២១ នៅបន្តធ្វើសង្គ្រាមពង្រីកទឹកដីនេះទៀត។

ប្រវត្តិសាស្រ្តបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេគ្រាន់តែជាអំបូរកូនចោរនៅក្នុងប្រទេសចិនប៉ុណ្ណោះ។ ភស្តុតាងនៅក្នុងសិលាចារឹក មានការកត់ត្រាពីវត្តមានរបស់ពួកថៃ ឬសៀម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រហែលជាចាប់ពីសតវត្សរ៍ទី១២មក ។ ពួកថៃឬសៀម កាលពីមុនរស់នៅក្នុងខេត្តយូណានប្រទេសចិន ហើយបានចាប់ផ្តើមធ្វើអន្តោប្រវេសន៍ចាក់ចុះមកទិសខាងត្បូងបន្តិចម្តងៗ ចាប់ តាំងពីសតវត្សរ៍ទី៩ ។ ពីដំបូង គេឃើញពួកថៃ ឬសៀមបានចុះមកតាំងទីលំនៅ នៅភាគខាងជើងប្រទេសលាវសព្វថ្ងៃ និងនៅឈៀងម៉ៃ។ ចំនួនពួកថៃឬសៀមនៅប៉ែកខាងជើងនៃតំបន់អាស៊ីអាគ្នេយ៍មានកាន់តែច្រើនឡើងៗ ហើយពួកគេក៏បានបង្កើតទៅជានគរតូចៗមួយចំនួនដូច ជាសុខោទ័យ,ឈៀងសែន,ឈៀងម៉ែ,ស្រែមួយលាន និងអយុធ្យា ។ ក៏ប៉ុន្តែ ពីដំបូង នគរទាំងអស់នេះជានគរទន់ខ្សោយហើយស្ថិតនៅក្រោមការឥទ្ធិពលរបស់អាណា ចក្រខ្មែរ ។ នៅពេលដែលអាណាចក្រខ្មែរចាប់ផ្តើមធ្លាក់ ចុះខ្សោយ នគររបស់សៀម បានពង្រឹងប្រទេសរបស់ខ្លួនបន្តិចម្តងៗឲ្យទៅជានគរដែលមានអធិបតេយ្យពេញ លេញ ដោយចាប់ផ្តើមពីសុខោទ័យ នៅអំឡុងសតវត្សរ៍ទី១៣ ។ បន្ទាប់មកទៀត នៅសតវត្សរ៍ទី១៤ ក្រោយពីស្តេចរាមកំហែងចូលទិវង្គត សុខោទ័យត្រូវធ្លាក់ដុនដាប ហើយត្រូវធ្លាក់ក្រោមការត្រួតត្រារបស់នគរសៀមមួយ ទៀត គឺនគរអយុធ្យា ។ គឺអយុធ្យានេះហើយ ដែលបានពង្រីកអំណាចនគរសៀម ហើយជាគូ ប្រជែងដ៏ធំបំផុតរបស់អាណាចក្រខ្មែរ នៅចុងសម័យអង្គរ ។

ប្រវត្តិសាស្ត្រជូរចត់នៃសង្គ្រាមខ្មែរ,សៀម ធ្វើឲ្យមានការចងចាំនៅសម័យលង្វែកសង្គ្រាមសៀម-កម្ពុជា (១៥៩១ -១៥៩៤)គឺជាជម្លោះកម្លាំងកងទ័ពដែលប្រយុទ្ធគ្នារវាងអាណាចក្រអយុធ្យា និង អាណាចក្រកម្ពុជា ។ សង្រ្គាមបានចាប់ផ្តើមនៅឆ្នាំ ១៥៩១ នៅពេលដែលពួកអយុធ្យាបានឈ្លានពានប្រទេសកម្ពុជា ជាការឆ្លើយតបទៅនឹងការវាយឆ្មក់របស់ខ្មែរជាបន្តបន្ទាប់ចូលទៅក្នុងទឹកដីរបស់ពួកគេ។ អាណាចក្រកម្ពុជាក៏កំពុងប្រឈមនឹងការខ្វែងគំនិតគ្នាខាងសាសនាក្នុងប្រទេស។ នេះហើយបានផ្តល់ឱ្យសៀមនូវឱកាសដ៏ល្អបំផុតដើម្បីឈ្លានពាន។ ការ លុកលុយលើកដំបូងត្រូវបានរំខាន មុនពេលវាសម្រេចគោលដៅរបស់វា។ ជម្លោះផ្ទៃក្នុងនៃរាជវង្សខ្មែរបានធ្វើឱ្យសៀមលើកទ័ពចូលមកធ្វើចម្បាំងជាមួយខ្មែរជាថ្មីម្តងទៀតដោយគេបានបំភ្លេចចោលកិច្ចសន្យាសម្ព័ន្ធភាពឆ្នាំ ១៥៧៦។ កាលនោះកងទ័ពខ្មែរមិនសូវស្វាហាប់ក្នុងការធ្វើសង្រ្គាមនោះទេ ជាហេតុធ្វើឱ្យសៀមវាយលុកព័ទ្ធ បន្ទាយលង្វែកជាប់បានយ៉ាងងាយ។ក្រោយពីបានឡោម ព័ទ្ធបន្ទាយអស់រយៈពេល ៣ខែមក កងទ័ពសៀមក៏អស់ស្បៀង និងទទួលរងនូវជម្ងឺផ្សេងៗបណ្តាលឱ្យស្លាប់ជា បន្តបន្ទាប់។ សៀមបានដកទ័ពថយទៅវិញ ក្រោយមកសៀមបានប្រើល្បិចជា ច្រើន ដើម្បីកំទេចក្រុងលង្វែក។ ពេលនោះហើយដែលបន្ទាយលង្វែក ត្រូវសៀមបំផ្លាញខ្ទេចខ្ទីរនៅឆ្នាំ ១៥៩៤ ទ្រព្យសម្បត្តិមានតម្លៃ និងគម្ពីរក្បួនខ្នាតខ្មែរត្រូវសៀមប្រមូលជញ្ជូនយកទៅអយុធ្យាទាំងអស់។ សៀមបាននាំព្រះបាទស្រីសុរិយោពណ៌ និងអ្នកប្រាជ្ញខ្មែរទៅស្រុកសៀមអស់ថែមទៀតផង។

ជាបន្តបន្ទាប់ប្រវត្តិដ៏ជូរចត់នៃសង្គ្រាមខ្មែរ,សៀមតែងតែកើតមានមិនដាច់រយៈ។ ដែនដីខ្មែរនៃបណ្ដាខេត្តជាច្រើនដែលបច្ចុប្បន្ននេះយ៉ាងហោចណាស់ ៣១ខេត្តកំពុងឋិត នៅក្នុងដែនអធិបតេយ្យរបស់ប្រទេសសៀម។ ប្រជាជនសៀមមួយភាគធំនៅនិយាយភាសាខ្មែរ ដែលជាតឹកតាងអំពីដើមកំណើតរបស់ពួកគេជាជនជាតិខ្មែរ។ ដូច្នេះប្រាកដថាទឹកដីខ្មែរដែលសៀមកំពុងកាន់កាប់គ្រប់គ្រងសព្វថ្ងៃនេះអតីតទឹកដីខ្មែរ។ ប៉ុណ្ណេះហើយមិនឆ្អែតឆ្អន់មេដឹកនាំសៀម,ស្ដេចសៀម បានបន្តបង្កជម្លោះប៉ុនប៉ង វាតទីយកទឹកដីខ្មែរបន្ថែមទៀត។ ពួកគេបានបង្កជម្លោះឲ្យមានការផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរ,កងកម្លាំងប្រដាប់អាវុធខ្មែរមួយចំនួនបានស្លាប់និងរងរបួស។ ពួកគេប្រឌិតព័ត៌មានចោទប្រកាន់ មកលើកម្ពុជាថាជាអ្នកបង្កជម្លោះផ្ដើមផ្ទុះ អាវុធទៅលើកងទ័ពថៃមុន។

ប៉ុន្តែអ្វីៗមិនអាចលាក់បាំងពីការពិតបានឡើយ។ ភ្នែកសហគមន៍អន្តរជាតិតាមរយៈមន្ត្រីការទូត និងអនុព័ន្ធយោធាដែលបានចុះទៅដល់ផ្ទាល់ ក្រោយពីសហរដ្ឋ អាមេរិក,ចិននិងម៉ាឡេស៊ី ផ្ដើមឲ្យមានបទឈប់បាញ់..

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299