Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

នាយកទីចាត់ការធនធានមនុស្សសាលាខេត្តតាកែវថា កម្មវិធីសាលាភូមិន្ទរដ្ឋបាល គេអាចរៀនតាមអនឡាញ បាន

បន្ទាប់ពីមានបញ្ហាចម្រូងចម្រាស់ជជែកវែកញែកអំពីករណីមន្ត្រីក្របខណ្ឌសាលាស្រុកអង្គរបុរី មានឈ្មោះទៅរៀននៅសាលាភូមិន្ទរដ្ឋបាលរាជធានីភ្នំពេញ ប៉ុន្តែមិនទៅចូលរួមរៀនដោយផ្ទាល់នោះ លោកជឹម សាវរីនាយកទីចាត់ការធនធានមនុស្សសាលាខេត្តតាកែវបានឱ្យដឹងថា គេអាចរៀនតាមអនឡាញបាន។ ដូច្នេះអាចនិយាយបានថាមិនមែនជាកំហុសនោះទេ ចំពោះការដែលមន្ត្រីសាលាស្រុកអង្គរបុរីម្នាក់ មិនមានវត្តមាននៅឯសាលាភូមិន្ទរដ្ឋបាល ក្នុងពេលដែលមន្ត្រីបីនាក់ផ្សេងទៀតបានទៅរៀនជាទៀងទាត់នោះ។

គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៅថ្ងៃទី១០ខែមីនា ឆ្នាំ ២០២៥ បានតម្រូវ ឲ្យមន្ត្រីនៅរដ្ឋបាលស្រុកអង្គរបុរី៤ នាក់ត្រូវមករៀនវគ្គបណ្ដុះបណ្ដាលនៅសាលាភូមិនរដ្ឋបាល។ ប៉ុន្តែពួកគេឃុបឃិតគ្នាតាមរយៈអភិបាលស្ដីទីស្រុកអង្គរបុរី និងសាមីខ្លួនគេចវេសមិនមកចូលរៀន ដោយខ្លាចបាត់ផលប្រយោជន៍? ពួកគេមិនគោរពតាមសេចក្តីសម្រេចរបស់លោកឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីនោះឡើយ។

នោះគឺករណី លោកស៊ុង សារឿន ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាស្រុកអង្គរបុរី ខេត្តតាកែវមាន ឈ្មោះត្រូវទៅ រៀនវគ្គបណ្ដុះបណ្ដាលបន្តឆ្នាំ ២០២៥ នៅសាលាភូមិន្ទរដ្ឋបាលផ្អែកតាមលិខិតលេខ ១៣៧ ស.ក.រចុះថ្ងៃ ទី១០ ខែមិនា ឆ្នាំ២០២៥របស់ក្រសួងមុខងារសាធារណៈ។ ប៉ុន្តែមន្ត្រីម្នាក់នេះមិនទៅរៀនតាមគោលការណ៍នោះទេ ដោយទំនងសំងំនៅកើបផល ប្រយោជន៍នៅសាលាស្រុកអង្គរបុរី។

ផ្អែកតាមលិខិតក្រសួងមុខងាសាធារណៈ មន្រ្តីសាលា ស្រុកអង្គរបុរីត្រូវមានឈ្មោះទៅរៀនចំនួន៤នាក់ តែទៅ រៀនជាក់ស្ដែងបានតែ៣នាក់នោះទេ ដោយគេមិនដឹងថាលោកស៊ុង សារឿន មិនបានទៅរៀនមានខ្នងបង្អែកធំយ៉ាងណានោះទេ។

បើតាមលោកជឹម សាវរី តាមកម្មវិធីសិក្សាមានតែអភិបាលស្រុកប៉ុណ្ណោះដែលត្រូវទៅរៀនដោយផ្ទាល់។ក្រៅពីនោះអាចរៀនតាមអនឡាញបាន។ ការរៀនតាមអនឡាញឬរៀនផ្ទាល់ស៊ីសងទៅលើសាលាជាអ្នកចាត់ ចែង។ លោកបានបញ្ជាក់បន្ថែមថា ករណីមន្ត្រីខាងលើនេះ ស្រុកបានអនុញ្ញាតឲ្យគាត់ទៅរៀនហើយ រឿងរៀនតាមអនឡាញឬតាមសាលាជាក់ស្ដែងគឺជាបញ្ហាផ្សេងរបស់សាលា។

រីឯការងារគម្រោងរបស់លោកស៊ុង សារឿន គឺជាការងារផ្ទាល់របស់គាត់តើគាត់មានពេលវេលាសម្រាប់រៀនសូត្រនិងពេលវេលាសម្រាប់ធ្វើការឬទេ?

បើតាមប្រភពព័ត៌មានចេញពីផ្ទៃក្នុងសាលាស្រុកអង្គរបុរីបានឱ្យដឹងថា លោកស៊ុង សារឿន មិនត្រឹមតែមិនទៅរៀនបែរជាមានឈ្មោះទៅធ្វើការលើគម្រោងតេជោ១០០ មានតួនាទីជាជំនួយការគម្រោងបើកប្រាក់ខែជារៀងរាល់ខែថែមទៀត។

ប្រភពដដែលបន្តថា មូលហេតុដែរលោកស៊ុង សារឿន មិនទៅរៀនគេដាក់កាសង្ស័យថា មានការពាក់ពន្ធ័អំពើ ពុករលួយគុបគិតជាមួយនឹងលោករស់ រត្ន័ ចៅហ្វាយ ស្រុកអង្គរបុរីស្ដីទីដោយមានគេខ្សឹបថាអស់លុយ១៥០០ ដុល្លារជាថ្នូមិនទៅរៀន ហើយចំពោះប្រាក់ខែប្រចាំខែលើគម្រោងតេជោ១០០អាចចែកគ្នាពាក់កណ្ដាលជាមួយនិងលោករស់ រត្ន័ថែមទៀតផង។

ពាក់ពន្ធ័ករណីខាងលើលោកផាន ឃាងនាយករដ្ឋបាលសាលាស្រុកអង្គរបុរីបានឲ្យដឹងថា ឈ្មោះស៊ុង សារឿនពិតជាមានឈ្មោះត្រូវ ទៅរៀននៅសាលាភូមិន្ទរដ្ឋបាល ពិតមែន តែចំពោះលោកស៊ុង សារឿនមិនទៅរៀនហើយមានឈ្មោះទៅធ្វើការលើគម្រោងតេជោ១០០ លោកមិន ដឹងទេ,លោកជម្រុញឲ្យសួរទៅលោករស់ រត្ន័។

ជុំវិញករណីនេះអ្នកយកព័ត៏មានមិនអាចសុំការបំភ្លឺពីលោករស់ រត្ន័ចៅហ្វាយស្រុកស្ដីទីបានទេដោយទូរសព្ទ័ចូលលោកមិនទទួល៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299