Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

អភិបាលខេត្តតាកែវ ដាក់បទបញ្ជាឲ្យអភិបាលក្រុងស្រុក ស្រាវជ្រាវ និងទប់ស្កាត់ កុំឱ្យមានបទល្មើស ឆបោកតាមអនឡាញ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

តាកែវ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋានខេត្តតាកែវ នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៥នេះ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំ ដល់អភិបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបឱ្យបាន ចំពោះក្រុមជនខិលខូច ដែលលួចបើក ល្បែងស៊ីសងខុសច្បាប់ ជាពិសេសបទល្មើសឆបោកនៅតាមអនឡាញ។
ឯកឧត្តម វ៉ី សំណាង បានសង្កត់ធ្ងន់ថា ប៉ុន្មានថ្ងៃនេះយើងឃើញអំពីការបង្ក្រាបបទល្មើស ឆបោកតាមអនឡាញ ជាច្រើនខេត្ត ដូច្នេះសូមឱ្យអាជ្ញាធរក្រុង-ស្រុក និងសមត្ថកិច្ចត្រូវខិតខំស្រាវជ្រាវ និងទប់ស្កាត់កុំឱ្យមានជនឱកាសនិយម មកពួនសំងំរកស៊ីខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យសោះ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្ថែមថា ការទប់ស្កាត់ការលេងលេងស៊ីសងខុសច្បាប់ តាមអន ឡាញនិងបទល្មើសឆបោកតាមឡនឡាញ វានឹងធ្វើឲ្យក្រុងស្រុកនីមួយៗកមានសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ល្អប្រសើរជាពិសេសវាក៍ និងបង្កើនភាពជឿជាក់របស់ក្រុមអ្នកវិនិយោទុន ឱ្យចូលមកបណ្ដាក់ទុន នៅក្នុងខេត្តរបស់យើង ឱ្យកាន់តែច្រើនដែលនឹងនាំឱ្យខេត្តតាកែវកាន់តែមានការអភិវឌ្ឍន៍ចម្រើនថែមទៀត៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299