Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ថ្ងៃនេះ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍​សហគមន៍​១៨វិច្ឆិកា ចំនួន៣នាក់ទៀតជាសះស្បើយពីជំងឺកូវីដ​១៩

តាមប្រកាស​របស់​ក្រសួងសុខាភិបាល​នៅព្រឹក​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០២០នេះ​បាន​បញ្ជាក់ថា គិត​ត្រឹមព្រឹក​ថ្ងៃនេះ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មី ហើយបានព្យាបាលអ្នកជំងឺវិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់ឱ្យជាសះស្បើយបន្ថែមដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

អ្នកជាសះស្បើយទាំងបីនាក់ ក្នុងនោះមានម្នាក់ជាស្រ្តីជនជាតិខ្មែរដែល អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិម៉ាក់ក្លឿង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ ចំណែកឯបុរសជនជាតិខ្មែរម្នាក់ជាអ្នកចូលទៅហាង Pedro ផ្លូវព្រះសីហនុ មានអាយុ២៧ឆ្នាំ ស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចុងក្រោយអ្នកជាសះស្បើយម្នាក់ទៀតគឺ ស្រ្តីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាមិត្តភក្ដិរបស់បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ ដែលបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។ បន្ទាប់ពីអ្នកទាំងបីខាងលើ ទទួលបានលទ្ធផលធ្វើតេស្តឃើញអវិជ្ជមានវីរុសកូវីដ-១៩ចំនួនពីរលើកហើយ ទើបត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យទៅ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299