Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សេដ្ឋកិច្ច

ដឹងថ្ងៃដែល​ព្រលានយន្តហោះខេត្តសៀមរាបថ្មីត្រូវ​បញ្ចប់ការសាងសង់ហើយ

តាម​ការ​លើក​ឡើង​របស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd ដែល​ជា​ក្រុមហ៊ុនធ្វើ​ការ​សាងសង់​ព្រលានយន្តហោះអន្តរជាតិ​ខេត្ត​សៀមរាបថ្មី បានបញ្ជាក់ថា មកទល់ពលេនេះ​គម្រោងសាងសង់សម្រេចបានចំនួន៣៥% ហើយ ដោយ​គម្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រោយ​បើក​ការដ្ឋានកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។

បើតាម​ការ​លើក​ឡើងរបស់ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានដឹកនាំមន្ត្រីចុះត្រួតពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី កាលពីពេលថ្មីៗនេះថា អាកាសយានអន្តរជាតិថ្មីនេះ នឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាប សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។

សូម​បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែល​កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AI​AI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ នៅលើផ្ទៃដី១,៧០០ហិកតា៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299