Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

រយះពេល២ថ្ងៃសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទដកហូតមងជិត១ពាន់ម៉ែត្រនៅក្នុងតំបន់ទ្រនាប់

ខេត្តក្រចេះ÷ លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងពង្រឹកការអនុវត្តច្បាប់ក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតខេត្ត ក្រចេះ ព្រមទាំងបានដឹកនាំមន្ត្រីខណ្ឌរដ្ឋបាលជលផល ក្រុមឆ្មាំទន្លតំបន់កាំពីជ្រោយបន្ទាយ(ក្រុមធំទី២) និងឆ្មាំទន្លេតំបន់កណ្តាល(ទល់មុខសំបូរ) អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ព្រមទាំងសហគមន៍នេសាទសំបុក ដោយប្រើប្រាស់ទូកម៉ាសុីនចំនួន៩គ្រឿង អ្នក ចូលរួមចំនួន២៥នាក់ ចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទតាមដងទន្លេមេគង្គ កន្លែងគ្រប់គ្រង និងការពារសត្វផ្សោត អន្លង់កាំពី ជ្រោយបន្ទាយ វឌ្ឍនៈ សន្តាន់ និងតំបន់កោះផ្តៅ លើយន្តការ២៤ម៉ោង/២៤ម៉ ជាលទ្ធផលចុះល្បាតគឺ:

តំបន់ស្នូលដោយពុំជួបប្រទះបទល្មើសនេសាទនោះឡើយ។ តំបន់ទ្រនាប់សមត្ថកិច្ចដកហូតមងពាក់បានចំនួន ១៤ត្បូង ប្រវែង២៨០ម ក្រឡា៣-១៧សម នៅចំណុចភូមិវឌ្ឍនៈ និងអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ។ ឧបករណ៍នេសាទហាមឃាត់ទាំងអស់ត្រូវបានដុតបំផ្លាញចោលនៅលើកោះប្រមៀលបាក់ ភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ។

លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះបានឲ្យដឹងថា រយៈពេល២ថ្ងៃគឺថ្ងៃទី០៨ និងទី០៩ ខែកក្កដា ឆ្នាំ ២០២៥ ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្រោមការ ដឹកនាំរបស់លោកទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សមត្ថកិច្ចចម្រុះរឹបអូសមងបានប្រវែងជិត១០០០ ម៉ែត្រ ហើយបំផ្លាញនៅនឹងកន្លែងតែម្តង។

លោកនាយខណ្ឌបានឱ្យដឹងថា រដ្ឋបាលជលផលបានសហការជាមួយសមត្ថកិច្ចជំនាញចម្រុះខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យដូចភ្លៀងរលឹម ហើយក្នុងនាមខណ្ឌរដ្ឋបាលជលផល លោកក៏ស្នើ​ដល់​ប្រជាពលរដ្ឋធ្វើយ៉ាងណា ចូលរួមថែរក្សាការពារទាំង អស់គ្នា ហើយកុំធ្វើនេសាទនូវឧបករណ៍ទាំងឡាយណាដែលច្បាប់ហាមឃាត់ ដើម្បីរក្សាធនធានជលផលឱ្យមានការកើនឡើងសម្រាប់ផ្គត់​ផ្គង់ជីវភាពរបស់បងប្អូនផ្ទាល់នៅទីនេះ ក៏ដូចជាអ្នកមកពីឆ្ងាយក្តីឱ្យតែនេសាទលក្ខណៈគ្រួសារ ធ្វើយ៉ាងណាកំឱ្យមានបទល្មើស ព្រោះ ថារដូវនេះជារដូវបិទនេសាទ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299