Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បញ្ជាក់ថា នៅឆ្នាំ២០២៨ យើងបញ្ចប់ការដ្ឋានព្រែកជីកហ្វូណនតេជោតាមការគ្រោងទុក

(ខេត្តកំពត-កែប)÷ឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីបានរំពឹងថា នៅឆ្នាំ២០២៨ ព្រែកជីកហ្វូណនតេជោ នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរក្រោមការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំសមាជិកនៃគណៈកម្មាធិការពិសេសចុះផ្ទៀងផ្ទាត់និយាមការនិងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ ព្រមទាំងពិនិត្យទីតាំង សាងសង់ហេដ្ឋា រចនាសម្ព័ន្ធគាំទ្រសម្រាប់គំរោងព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពតនិងខេត្តកែប ខណ:មកដល់ ពេលនេះគណៈកម្មាធិការពិសេសជំរុញការរៀបចំនិងការអនុវត្គម្រោង ព្រែកជីកហ្វូណនតេជោសម្រេចលទ្ធផលការងាររបស់ខ្លួនបោះបង្គោលនិយាមកាសរុបតាមបណ្ដោយព្រែក ជីកហ្វូណនតេជោបាន១០៨០បង្គោល ក្នុងចំនួនបង្គោលសរុបដែលត្រូវបោះ១៩២០បង្គោល ។

អញ្ជើញចូលរួមចុះពិនិត្យនេះដែរមាន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត,ឯកឧត្តមសោមពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

ក្នុងដំណើរចុះផ្ទៀងផ្ទាត់និយាមការនិងបោះបង់គោលព្រំដីតាមបណ្ដោយព្រែកជីហ្វូណនតេជោនិងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់គំរោងព្រែក ជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពតនិងខេត្តកែបនេះ ឯកឧត្តមនិងក្រុមការងារអន្តរក្រសួងបានអញ្ជើញទៅទីតាំងបោះបង្គោលនិយាមការជានិមិត្តរូបក្នុងស្រុកកំពង់ត្រាចខេត្តកំពតតាមផ្លូវជាតិលេខ ៣១ និងបានចេញដំណើរទៅទីតាំងស្ពានឆ្លងកាត់ព្រែកជីកផ្លូវលេខ ១៣៣២និងសន្ទះទ្វារទឹកនៅឃុំអង្គោលស្រុកដំណាក់ចង្អើលខេត្តកែបតាមផ្លូវជាតិលេខ៣១ និង លេខ៣៣។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីស៊ុនចាន់ថុល បានមាន ប្រសាសន៍បញ្ជាក់ថា យើងបោះនិយាមការឲ្យរួចរាល់, ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ,នៅរដូវប្រាំងយើងនឹងបញ្ជូនគ្រឿងចក្រមកចាប់ផ្ដើម។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះបញ្ហាប្រជាពលរដ្ឋដែលរងផលប៉ះ ពាល់យើងបានដោះស្រាយមួយចំនួន ហើយជាពិសេសប្រជាពលរដ្ឋបានចូលរួមស្វាគមន៍យ៉ាងច្រើនកុះករ។ ឯកឧត្តមបានបញ្ជាក់ច្បាស់ថា “នៅឆ្នាំ២០២៨យើងធ្វើឲ្យចប់”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងថា យើងមានឧបសគ្គខ្លះៗដែរនៅក្នុងការបោះបង្គោលនិយាមការនេះប៉ុន្តែយើងបានខិតខំធ្វើយ៉ាងណាសម្រេចគោលដៅឲ្យបានទៅតាមអ្វីដែលប្រមុខរាជរដ្ឋាភិបាលក៏ដូចជាសម្ដេចហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបានកំណត់។ នេះគឺជាយុទ្ធសាស្ត្រមួយធ្វើយ៉ាងណាឲ្យយើងមានឯករាជ្យភាពខាងការដឹកជញ្ជូនផ្លូវទឹក ដោយមិនឆ្លងកាត់ប្រទេសដទៃ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299