Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

អាជីវករជាង៤០គ្រួសារស្នើសុំ អភិបាលខេត្តតាកែវ ដើម្បីជួយសម្រួលឱ្យពួកគាត់បើកគូថរថយន្តដើម្បីដាក់ទំនិញបន្ថែម

តាកែវ÷ ព្រឹកថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០២៥នេះអាជីវករជាង៤០គ្រួសារ ដែលប្រកបរបរដឹកទំនិញតាមរថយន្តសាំយ៉ុង ពីព្រំដែន កម្ពុជា. វៀតណាមនិងច្រកនានា តាមផ្លូវជាតិលេខ០២ ក្នុងខេត្តតាកែវ យកទៅលក់នៅតាមបណ្ដារខេត្ត.ក្រុងនានាបានមកស្នើសុំ អភិបាលខេត្តតាកែវ ដើម្បីជួយសម្រួលក្នុងការបើកគូថរថយន្តដើម្បីដាក់ទំនិញបន្ថែម ដោយពួកគាត់ត្អូញត្អែថា ក្រោយពីមានការទប់ស្កាត់និងលុប បំបាត់ចំពោះយានយន្តដឹកសំពីងសំពោងគ្រប់ប្រភេទ កម្លាំងសមត្ថកិច្ចបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមដងផ្លូវក្នុងភូមិសាស្រ្តខេត្តតាកែវមក ពួកគាត់ពិតជាមានការលំបាកក្នុងការរកប្រាក់ចំណេញណាស់ ព្រោះរាល់ការដឹកទំនិញ ដែលនាំចូលតាមច្រកនានាតាមព្រំដែនជាប់ប្រទេសវៀតណាម តាមរយ:(រថយន្តសាំយ៉ុង) របស់ពួកគាត់ត្រូវបង់ពន្ធ ជាច្រើនកន្លែងទម្រាំ ដល់ទីតាំងដោយចំណាយអស់២០-៣០មុឺនរៀលឯណោះ ដូចច្នេះពួកគាត់ទូទាត់គ្មានប្រាក់ចំណេញនោះទេ។

លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត តំណាងលោកវុី សំណាង អភិបាលខេត្តតាកែវ បានចុះមកជួប បងប្អូនអាជីវករជាង៤០គ្រួសារ លោកបានសម្របសម្រួល ឱ្យបងប្អូនជាតំណាងអាជីវករ ដាក់ពាក្យស្នើសុំ ជាលាយលាក់អក្សរ ប្រភេទរថយន្ត ទំនិញ និងផ្លាកលេខរថយន្ត ដើម្បីរដ្ឋបាលខេត្ត ធ្វើការប្រជុំពិក្សាគ្នានិងត្រួតពិនិត្យមើលនៅពេលក្រោយ ដោយឱ្យបងប្អូនអាជីវករវិលត្រលប់ទៅផ្ទះរៀងៗខ្លួនសិន៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299