Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

អ្នកធ្វើដំណើរឆ្ងល់អាជ្ញាធរខណ្ឌទួលគោក មិនរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរជុំវិញរបងមន្ទីរពេទ្យកុមារជាតិ

ទោះបីជាប្រជាពលរដ្ឋអ្នកធ្វើដំណើរធ្លាប់បានសំណូមពរជាញយដងដល់អាជ្ញាធរខណ្ឌទួលគោក ឲ្យចុះមករៀប ចំសណ្ដាប់ធ្នាប់ នៅជុំវិញបរិវេណមន្ទីរពេទ្យកុមារជាតិស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១យ៉ាងណាក៏ដោយ ក៏គេមិន ឃើញមានចំណាត់ការពីអាជ្ញាធរខណ្ឌទួលគោក នោះឡើយ។ ដូច្នេះប្រជាពលរដ្ឋអ្នកធ្វើដំណើរទូទៅ អំពាវនាវដល់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាចុះពិនិត្យមើលនៅជុំវិញមន្ទីរពេទ្យកុមារជាតិផង។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរ អាចមើលឃើញអំពីទិដ្ឋភាពបែបអនាធិបតេយ្យបាត់បង់សណ្ដាប់ធ្នាប់ នៅជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ជាពិសេសជ្រុងខាងលិច។ នៅគ្រា ដែលប្រជាពលរដ្ឋមើលឃើញដោយភ្នែកទទេ អំពីការ បាត់បង់សណ្ដាប់ធ្នាប់នោះ តែមិនដឹងថា តើថ្នាក់ដឹកនាំខណ្ឌទួលគោកអាចមើលឃើញដែរឬយ៉ាងណានោះទេ?ប្រជាពលរដ្ឋខ្លាចថ្នាក់ដឹកនាំខណ្ឌទួលគោក មើលមិន ឃើញអំពីបញ្ហាសណ្ដាប់ធ្នាប់នៅទីតាំងខាងលើនេះទើប បានជាមិនចុះទៅរៀបចំឲ្យមានសណ្ដាប់ធ្នាប់ល្អ !

ប្រជាពលរដ្ឋកត់សម្គាល់ឃើញថា វាជារឿងដដែលៗកើតឡើងនៅកន្លែងដដែលៗ ក្រោមអំណាចនៃអ្នកដឹក នាំខណ្ឌទួលគោកដដែលៗ..ហេតុអ្វីបានជាអាជ្ញាធរមិន ព្រមបញ្ចប់ភាពអនាធិបតេយ្យ នៅជុំវិញមន្ទីរពេទ្យកុមារជាតិនេះឲ្យបានជានិរន្តរ៍។ គេឃើញមានការចុះទៅរៀបចំសណ្តាប់ធ្នាប់នៅទីនោះម្ដងម្កាលដែរ ប៉ុន្តែប្រៀបដូចជាទៅវែកចកយ៉ាងដូច្នោះ។ ឥឡូវនេះ ចកកំពុងតែរួមរឹតបណ្ដាញផ្លូវសាធារណៈនៅខាងលិចមន្ទីរពេទ្យកុមារជាតិជាពិសេស អាគារក្រុមហ៊ុនមិនមានចំណតសម្រាប់បុគ្គលិក បែរជាយករថយន្តមកចតលើផ្លូវសាធារណៈនិងមានការលក់ដូរយ៉ាងអនាធិបតេយ្យ។

ភាពស្ងៀមស្ងាត់របស់អាជ្ញាធរថ្នាក់ដឹកនាំខណ្ឌទួលគោកធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យ…សង្ស័យថា តិច លោហ៍មានពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយអ្នកលក់ដូរលើចិញ្ចើមផ្លូវនោះទេដឹង? គេខ្លាចថា មានលោកអភិបាលរងទទួលបន្ទុកសណ្តាប់ធ្នាប់ មាននាយ,អាយ , ណេះ,ណុះ…ជាមួយអ្នកលក់ដូរនៅជុំវិញរបងមន្ទីរពេទ្យនោះទេដឹង ទើបបានជាមិនព្រមចុះទៅរៀបចំ? ប្រជាពលរដ្ឋគ្រាន់តែមន្ទិលសង្ស័យតែប៉ុណ្ណោះ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299