Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ល្បែងស៊ីសងអនឡាញនៅក្នុងផ្ទះលោក លុក លៃ នៅ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ៣ បើកដំណើរការឡើងវិញហើយ។

ល្បែងស៊ីសងអនឡាញខុសច្បាប់១កន្លែងកំពុងដំណើរ ការនៅក្នុងផ្ទះលោក លុក លៃ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាការផ្គើនទៅនឹងសមត្ថកិច្ចខណ្ឌមានជ័យ បើទោះបីជាមាន ការបង្ក្រាបជាញឹកញាប់ ក៏ទីតាំងនេះបន្តបើកដំណើរការយ៉ាងគគ្រឹកគគ្រេងជាចំហ។

ប្រភពបានឱ្យដឹងថា កាលកន្លងទៅថ្មីៗនេះលោកសាំង ស៉ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងមាន់ជល់អនឡាញខុសច្បាប់ និងឆ្នោតឡូតូ ស្ថិតនៅក្នុងចំណុចទីតាំងខាងលើ ដែលមានម្ចាស់ ផ្ទះឈ្មោះ លុក លៃ និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធជា ច្រើននាក់។ តែឥឡូវនេះទីតាំងផ្ទះលោក លុកលៃ បានបើកដំណើរការឡើងវិញយ៉ាងគឃ្លើន ដោយគ្មានខ្លាច ញញើតច្បាប់បន្តិចសោះឡើយ។

ប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា ទីតាំងខាងលើនេះមានមនុស្សក្មេង,ចាស់-ប្រុស,ស្រី…ចូលលេងមិន ឈប់ឈរ។ រីឯម្ចាស់ផ្ទះ ហាក់ដូចជាមិនញញើតច្បាប់ ទម្លាប់នោះឡើយ។ គេមិនដឹងថាតើហេតុអ្វីបានជាម្ចាស់ទីតាំងខាងលើនេះមិនញញើតច្បាប់របស់ប្រទេស? គាត់មានខ្នងបង្អែកធំឬយ៉ាងដូចម្ដេច?

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ លោកសាំង ស៉ីណាចៅសង្កាត់ស្ទឹងមានជ័យ៣ ឆ្លើយប្រាប់សារព័ត៌មានថា «ចាំប្រាប់មេប៉ុស្តិ៍ឲ្យ»។

ករណីខាងលើនេះ បើមន្ត្រីអាជ្ញាធរមូលដ្ឋានសង្កាត់ស្ទឹង មានជ័យ៣ ពុំមានវិធានទប់ស្កាត់ទេនោះ ប្រជាពលរដ្ឋស្នើសុំលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងខាងលើនេះផង៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299