Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ក្រុមជនខិលខូចបានលួច កាប់ ឆ្ការ ឈួសឆាយ រុករានទន្ទ្រានដីជើងភ្នំ អញ្ញាសេះក្នុងស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ ដីព្រៃនៅជើងភ្នំ អញ្ញាសេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរនាងហ៊ីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមជនខិលខូចយករណាយន្ត(ត្រង់សឺន័រ)កាត់ដើមឈើរលំ និងជីក បោះ បង្គោលរបង ហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ តើអស់លោកណាខ្លះនៅពីក្រោយខ្នងក្នុង រុករានទន្ទ្រានយកដីជើងភ្នំនេះ?។

បើតាមការលើកឡើង កម្មករជីកដីដើម្បីបោះបង្គោលរបងដែលអ្នកមានលុយជួលមកជីកនោះ និយាយថា ការឈួសឆាយជីករបង បោះបង្គោល ហ៊ុំព័ទ្ធដីជើងភ្នំនេះ មួយរយៈកន្លងទៅហើយ គឺគេបែងចែកគ្នាខ្លះក្បាល ១០ម៉ែត្រជម្រៅទល់ភ្នំ,អ្នកខ្លះបានក្បាល១៥ម៉ែត្រ អ្នក ខ្លះទៀតក្បាល២០ម៉ែត្រ ទល់ជើងភ្នំតែម្តង។ លោកត្រឹមជាអ្នកស៊ីឈ្នួលគេ មិនអាចដឹងរឿងច្រើននោះទេ។

បើតាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ការបែងចែក កាប់ឆ្ការ ឈួសឆាយ រុករានទន្ទ្រានយកដីជើងភ្នំអញ្ញាសេះ នេះគឺការបើកភ្លើងខៀវពីលោកមេភូមិ អនុភូមិអូរនាងហ៊ីង ដែលអះអាងថា ជាដីរួមភូមិ ឬហៅថាជាដីសហគមន៍ មានទំហំប្រមាណជាង៣ហិកតា។ ការបែងចែងដីជើងភ្នំដែលជារបស់រដ្ឋគ្រប់គ្រងនេះ ចែកឱ្យប្រជាពលរដ្ឋ និងអ្នកមានលុយមានអំណាចមួយចំនួននៅក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានបានបន្តថា ការដែលលោកមេភូមិ លោកអនុប្រធានភូមិហ៊ានបែងចែកដីជើងភ្នំអញ្ញាសេះនេះ គឺសំអាងលើជាដីសហគមន៍ឬហៅថាដីរួមភូមិអូរនាងហ៊ីង ទើបអ្នកមានដី និងជួលឱ្យគេកាប់ដើមឈើរលំ និងធ្វើរបងហ៊ុំព័ទ្ធរួចរាល់ហើយដែរ។

ប្រជាពលរដ្ឋរស់នៅក្បែរនោះ និងអ្នកដឹងរឿងខ្លះៗ ស្នើដល់អាជ្ញាធរស្រុកសំរោងទង និងអាជ្ញាធរ ខេត្តកំពង់ស្ពឺ មេត្តាចាត់ឱ្យមន្ត្រីជំនាញចុះពិនិត្យ និងអង្កេតឡើងវិញផងចំពោះការកាប់ឆ្ការ ឈួសឆាយ រុករានទន្ទ្រានយកដីជើងភ្នំអញ្ញាសេះ ដែលជាដីព្រៃរបស់រដ្ឋ បែងចែកគ្នាធ្វើ ជាកម្មសិទ្ធផ្ទាល់ខ្លួន។ បើបណ្តែតបណ្តោយតទៅទៀតច្បាស់ណាស់ ដីជើងភ្នំអញ្ញាសេះ ជាដីរបស់រដ្ឋក្លាយទៅ ជាកម្មសិទ្ធឯកជន ជាក់ជាមិនខានឡើយ។

ពាក់ព័ន្ធនិងការលើកឡើងខាងលើនេះ អ្នកយកព័ត៌មានបានទៅជួបលោក សៅ សំបូរ មេឃុំតាំងក្រូច លោកបានលើកឡើងថា លោកមិនបានដឹងរឿងនោះទេ។ រឿងមាន ការបែងចែកដីកាប់ ឆ្ការ ឈួសឆាយរុករានទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ហើយក៏មិន បានដឹងថា លោកមេភូមិ លោកអនុប្រធានភូមិបែងចែកដីឱ្យប្រជាពលរដ្ឋនោះដែរ។ លោកមេឃុំតាំងក្រូចបានបញ្ជាក់ថា ភូមិអូរនាងហ៊ីងនេះ មិនទាន់មានឈ្មោះ នៅ ក្នុងបញ្ជីរបស់ក្រសួងមហាផ្ទៃនៅឡើយទេ។

លោកមេភូមិអូរនាងហ៊ីង និងលោក អនុប្រធានភូមិអូរនាងហ៊ីង ទូរស័ព្ទចូលជាច្រើនដង មិនមានអ្នកលើកទទួលនោះទេ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299