Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ដីចំណីបឹងតាកែវ មួយផ្នែកត្រូវបានក្រុមគ្រឿងចក្ររបស់លោក វឿន កំពុងសម្រុកកាយលក់ស្ទេីដល់ស្ថានភុជង្គនាគ

ខេត្តតាកែវ ៖ លោក វឿន ដែលគេស្គាល់ថាជាថៅកែគ្រឿងចក្ររកស៊ីកាយអាចមន៍ដីលក់ ចាស់វស្សា នៅខេត្តតាកែវ កំពុងញាប់ដៃញាប់ជើងក្នុងរបររបស់ខ្លួនលើដីចំណីបឹងតាកែវមួយផ្នែក ជាដីរបស់រដ្ឋ ដោយសំអាងមានអាជ្ញាប័ណមួយសន្លឹកដែលអះអាងថា អាជ្ញាធរចេញឲ្យខ្លួនសម្រាប់កាយធ្វេីអាជីវកម្ម។

ពលរដ្ឋសំណូមពរទៅអាជ្ញារធរនិងមន្ត្រីជំនាញខេត្តតាកែវ ចុះត្រួតពិនត្យមេីលផងនូវទីតាំងរណ្តៅដីមួយកន្លែងដែលឈ្មួញកំពុងកាយអាចមន៍ដីលក់ ដែលមានគ្រឿងចក្រ ចេញ ចូល កាយដីចំណីបឹងតាកែវ មួយផ្នែកដូចហែរកឋិន។ ប្រភពពីពលរដ្ឋថា មានថៅកែគ្រឿងចក្រម្នាក់ដែលគេស្គាល់ថា ឈ្មោះ វឿន ពៅ ហៅ លោក វឿន កំពុងយកគ្រឿងចក្រចូលកាយដីចំណីបឹងដឹកលក់យ៉ាងអាណាធិបតេយ្យស្ទើតែក្លាយជាជារណ្តៅគ្រប់ផ្លោងទៅហើយ នៅចំណុចភូមិជ្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

ប្រជាពលរដ្ឋសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធ បើសិនជាចេញច្បាប់ឲ្យគេកាយដីលក់ធ្វេីអាជីវកម្ម សូមចុះទៅពិនិត្យមេីល ផង ថាតេីក្រុមគ្រឿងចក្រ ធ្វេីអាជីវកម្មស្របតាមច្បាប់និងកិច្ចសន្យាដែរឬទេ ? ពិសេសមេត្តាប្រាប់ក្រុមគ្រឿងចក្រទាំងអស់នោះផង កុំបើកបរលឿនៗពេក ពេលដឹកដីលក់ និងមានការគ្របរថយន្តផង កុំឲ្យធ្លាក់ដីពេញផ្លូវ ព្រោះអាចបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរដទៃទៀត៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299