Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ប្រជាពលរដ្ឋច្រើនគ្រួសារនៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង មកជួបជុំគ្នាមុខសាលាដំបូងខេត្តកណ្ដាល

ខេត្តកណ្តាល÷មានភាពភ្ញាក់ផ្អើល គ្រាដែលគេធ្វើ ដំណើរមកដល់មុខសាលាដំបូងខេត្តកណ្ដាល ពេលដែលគេឃើញប្រជាពលរដ្ឋច្រើនរយនាក់ ជួបជុំគ្នានៅរបងសាលាដំបូងខេត្តនៅគ្រាដែលគេដឹងថា តុលាការបានកោះហៅតំណាងប្រជាពលរដ្ឋចំនួន៤នាក់ឲ្យចូលបំភ្លឺករណីទំនាស់ដីធ្លី នៅភូមិឃ្លាំងស្បែកឃុំកំពង់ហ្លួងស្រុកពញាឮ ខេត្តកណ្តាល។

ប្រជាពលរដ្ឋបានឲ្យដឹងថា សាលាដំបូងខេត្តកណ្ដាលបានកោះហៅតំណាងប្រជាពលរដ្ឋចំនួន៤នាក់ រស់នៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ឲ្យចូលទៅ កាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាលនៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០ ២៥វេលាម៉ោង១០ ព្រឹក ពាក់ព័ន្ធនឹងដំណើររឿងដែលឈ្មោះទីទូច ប្តឹងទាក់ទងនឹងករណីប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនទ្រព្យ ដោយសុចរិតនិងធ្វើឲ្យខូចខាតដោយចេតនាកាលពីថ្ងៃទី០៩ខែឧសភាឆ្នាំ ២០២៥។

ប្រជាពលរដ្ឋបាននិយាយថា ការដែលពួកគាត់ប្រមូល គ្នាមកសាលាដំបូងខេត្តកណ្ដាលនៅពេលនេះក៏ព្រោះតែភ័យខ្លាចតុលាការខេត្តឃាត់ខ្លួន តំណាងពួកគាត់ទាំង៤ នាក់។ ម្យ៉ាងទៀតការមកជួបជុំគ្នា នៅរបងសាលាដំបូងខេត្តកណ្ដាលនៅពេលនេះ ក៏មិនមែនជាការដាក់សម្ពាធទៅលើតុលាការនោះដែរ ប៉ុន្តែជាការជួបជុំគ្នាគាំទ្រផ្ដល់កម្លាំងចិត្តដល់តំណាងពួកគាត់តែប៉ុណ្ណោះ។

នៅវេលាម៉ោង១០ព្រឹកបន្តិចទៀតនេះ តំណាងប្រជាពលរដ្ឋនឹងចូលខ្លួនទើបបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល។ លទ្ធផលយ៉ាងណានោះអង្គភាពសារព័ត៌មានយើងខ្ញុំនឹងផ្សាយលំអិតជាបន្តទៀត៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299