Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

យានដ្ឋានកែច្នៃរថយន្តខុសច្បាប់​កំពុងរីកដូចផ្សិតនៅ​ស្រុកព្រៃកប្បាស

យោង​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុងស្រុកព្រៃកប្បាស​បាន​ឲ្យដឹងថា​ បច្ចុប្បន្ន​នេះ​មាន​យានដ្ឋាន​កែច្នៃរថយន្ត​ជាច្រើន​ ត្រូវ​គេ​បើក​នៅ​ក្នុង​ស្រុកព្រៃកប្បាស ដោយ​យានដ្ឋាន​ខ្លះ​ពុំ​មានច្បាប់អនុញ្ញាត​នោះ​ទេ។

យានដ្ឋាន​កែច្នៃរថយន្ត​ទាំងនេះ បាន​កើត​មាន​ព្រោងព្រាត​នៅ​ក្នុងភូមិសាស្រ្ត​ស្រុកព្រៃកប្បាស ខណៈ​ដែល​ក្រសួងសាធារណការ និង​ដឹកជញ្ជូន កំពុងតែរឹតបន្តឹង និង​ហាម​ឃាត់​មិន​ឲ្យ​មាន​ការទីតាំង​កែច្នៃរថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ដែល​អាច​បង្ក​គ្រោះ​ថ្នាក់ ឬធ្វើ​ឲ្យ​ខូច​ខាត​ដល់​ផ្លូវនោះ។

ចំពោះ​ករណីនេះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស​ បាន​ថ្លែងថា លោក​មិន​បាន​ដឹងនោះទេ ហើយថា លោក​នឹ​ង​ចុះ​ទៅពិនិត្យ និង​បោស​សម្អាតយានដ្ឋានកែច្នៃរថយន្ត​ខុស​ច្បាប់ទាំងនោះ​នៅថ្ងៃស្អែកនេះហើយ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299