Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

ព័ត៌មានជាតិ

ស្ថានទូត អំពាវនាវ​ដល់ពលរដ្ឋខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា នៅ​ប្រទេស​អ៊ីស្រាអែល ប្រុងប្រយ័ត្នខ្ពស់ ខណៈជម្លោះប្រដាប់អាវុធ​កំពុងតែតានតឹង

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅ រដ្ឋធានីអង់ការ៉ា នៅថ្ងៃម្សិលមិញ (១៧ មិថុនា) បានចេញសេចក្តីអំពាវនាវមួយ ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអ៊ីស្រាអែល មានការ ប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុខសុវត្ថិភាពផ្ទាល់ ខ្លួនរបស់បងប្អូន។

បើតាមស្ថានឯកអគ្គរាជទូត បច្ចុប្បន្នជម្លោះប្រដាប់អាវុធរវាងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងតែតានតឹង និងគ្រោះថ្នាក់ជាខ្លាំង ដោយការវាយប្រហារសងសឹករវាងប្រទេសទាំងពីរមានទ្រង់ទ្រាយធំ បើកចំហ ដោយផ្ទាល់ និងបានបន្តអស់រយៈពេលប្រាំ (៥) ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ និងមិនទាន់បញ្ចប់នៅឡើយ។

ស្ថានឯកអគ្គរាជទូត​បញ្ជាក់ថា ក្នុងករណីបងប្អូន​ប្រជាពលរដ្ឋខ្មែរត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុល សូមមេត្តាទាក់ទងស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីអង់ការ៉ា តាមរយៈទូរស័ព្ទ លេខ ៖ +90 534 459 9689/+855 87 656 262 (Telegram/Whats App) និងកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំអ៊ីស្រាអែល តាមរយៈទូរស័ព្ទលេខ៖ +972 52-606-3333 (Whats App)៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299