Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

បង្ក្រាបទីតាំងភ្នាល់ប្រដាល់ និងចាក់អាប៉ោង ពីរទីតាំងនៅក្រុងបាត់ដំបង

កម្លាំងក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ សហការជាមួយកម្លាំងការិយាល័យជំនាញ និង​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាត់ដំបង កាលពីថ្ងៃម្សិលមិញនេះ​ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ ចំនួន​២​ទីតាំង ស្ថិត​នៅ​ក្នុង​ក្រុង​បាត់ដំបង។

តាមលោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យ​ដឹងថា ប្រតិបត្តិការខាងលើនេះ ទី១ ធ្វើ​ឡើង​នៅចំណុចភូមិអូរចារ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង ដែលករណី​ល្បែងស៊ីសង​ភ្នាល់ប្រដាល់ និង​ទី​២​ នៅ​ចំណុច​ភូមិ​ចំការសំរោង​២​ សង្កាត់​ចំការសំរោង​ ក្រុងបាត់ដំបង ជា​ករណី ​ចាក់ភ្នាល់អាប៉ោង។

​យ៉ាងណាក៏ដោយ ករណីទាំង២នេះ សមត្ថកិច្ច​បានធ្វើ​ការ​ឃាត់ខ្លួនអ្នកពាក់ព័ន្ធតែ​៦នាក់ រួម​ទាំង​វត្ថុតាង​បញ្ជូនទៅ​កាន់​ការិយាល័យជំនាញ ដើម្បី​ធ្វើការសាកសួរ និង​បន្ត​នីតិវិធី៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299