Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

តើនៅច្រកព្រំដែនស្រុកព្រះស្ដេច ខេត្តព្រៃវែង គ្មានមន្ដ្រីពាក់ព័ន្ធធ្វើការទេឬ បានជាបទល្មើសអាចមកដល់ភ្នំពេញច្រើនលើក????

ភ្នំពេញ÷ នៅវេលាម៉ោង០៥ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកSSANGYONG ISTANA ដឹកស៊ុតមាន់ចំនួន១២៥ដុំ ស្មើនឹង ៣៧. ៥០០គ្រាប់ នៅលើផ្លូវជាតិលេខ១ ជិតវត្តចំប៉ា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រថយន្តខាងលើបានដឹកស៊ុតទា បានចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតទា)ដោយគ្មានលិខិត អនុញ្ញាតអ្វីទាំងអស់។

ក្រុមអន្តរាគមន៍បង្ក្រាបបាននាំយកវត្ថុតាងនិងបទល្មើសខាងលើទៅរក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299