Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ប្រទះឃើញគំនរឈើជាង១រយដុំ​នៅ​ក្រោយផ្ទះឈ្មួញឈើក្នុង​ក្រុង​សែនមនោរម្យ សមត្ថកិច្ច​ចុះ​ទៅប្រមូល​មក​ទុក

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២០ម្សិលមិញ ប្រជាពលរដ្ឋ​បាន​រាយការណ៍ថា គេបាន​ឃើញ​គំនរ​ឈើ​ចំនួន ១១២ដុំ ដែលមានមុខ​កាត់តូច និងធំ ត្រូវ​គេ​ដឹកយកទៅទុកចោល​ក្នុង​ព្រៃខាងក្រោយ​ផ្ទះរបស់​ឈ្មោះ យក្ស ដែលគេដឹងថា ជាជើងខ្លាំងខាងដឹកឈើ ស្ថិត​នៅ​ភូមិ​ឡាវការ សង្កាត់សុក្ខដុំ ក្រុង​សែនមនោរម្យ។

យ៉ាងណាក៏ដោយ ក្រោយពីមាន​សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោក រិទ្ធ រាជសីហ៍ មេបញ្ជា​ការ​រងកងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ក៏បានរាយការណ៍បន្ត​ទៅ​កាន់​រដ្ឋបាលព្រៃឈើ រួច​ដឹកនាំកម្លាំង​ចុះ​ទៅរឹបអូសឈើទាំងនោះ យកទៅរក្សា​ទុក​នៅ​ខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្ត​មណ្ឌលគិរី៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299