Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ប្រជាពលរដ្ឋសង្ស័យរោងចក្រចម្រាញ់ស្បែកគោ១កន្លែង (cambodia) Biotechnologyបង្ហូរទឹកស្អុយចូលព្រែកបណ្ដាលឲ្យពុលត្រី

ខេត្តព្រះសីហនុ-នៅព្រឹកថ្ងៃទី២៨ ឧសភាឆ្នាំ២០២៥ នេះ ពលរដ្ឋរាយការណ៍ថា ត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋងាប់នៅចំណុចព្រែកកំពង់ស្មាច់ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលតាមពលរដ្ឋអះអាងថា អាចបណ្តាលមកពីរោងចក្រចម្រាញ់ស្បែកគោ១កន្លែង (cambodia) Biotechnology co.,ltd )មានទីតាំងនៅឃុំសាមគ្គី បង្ហូរសំណល់រាវចូលព្រែក ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ឧសភា ២០២៥កន្លងថ្មីៗនេះ ទីតាំងរោងចក្រនេះត្រូវបានក្រុមការងារចម្រុះដឹកនាំដោយ លោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ដែលមានមន្ទីរការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងហាមឃាត់ការបង្ហូរសំណល់រាវរបស់ក្រុមហ៊ុននេះ ដែលបង្ហូរកាកសំណល់រាវចូលព្រែកកំពង់ស្មាច់ នាំឲ្យប៉ះពាល់បរិស្ថាន ប៉ះពាល់ដល់ការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋនៅតាមព្រែក ក្នុងមូលដ្ឋាននេះ ។

ទោះជាយ៉ាងនេះក្តី ភ្លាមៗនៅមិនទាន់មានរបាយការណ៍បញ្ជាក់ពីមន្ត្រីជំនាញឬផ្នែកពាក់ពន្ធ័ រឿងត្រីចិញ្ចឹមរបស់ពលរដ្ឋងាប់នេះ ថាបណ្តាលមកពីការបង្ហូរកាកសំណល់ រាវរបស់រោងចក្រនោះ ឬដោយសារបញ្ហាអ្វីផ្សេងនៅ ឡើយ ដោយរង់ចាំការអង្កេតជាក់ស្តែងពីមន្ត្រីជំនាញ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299