Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ឆេះឃ្លាំងដាក់ឥវ៉ាន់ និងសម្ភារះក្នុងរីស៊តសុខសាន្ត នៅកោះរ៉ុង

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យបានឲ្យ​ដឹងថា កាលពីវេលាម៉ោង​ប្រមាណ៣ទៀបភ្លឺ ថ្ងៃពុធទី ទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីអគ្គីភ័យបានឆាបឆេះឃ្លាំងដាក់ឥវ៉ាន់ និងសម្ភារះរីសតឈ្មោះ (សុខសាន្តរីស៊ត) ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រហូត​ដល់​ម៉ោង​៧ព្រឹកទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន។

សម្ភារះរីស៊តដែលរងការខូច​ខាតទាំងស្រុងមានដូចជា៖

– ឡានឆែរឡែតចំនួន ០១ គ្រឿង

– ម៉ាសុីនអូប័រ២៥០សេសចំនួន ០២ គ្រឿង

– ម៉ាសុីនត្រជាក់ចំនួន ០៥ គ្រឿង

– ទូរទឹកកកតូច ០៤ គ្រឿង

– ម៉ាសុីនស្វាន ០២ គ្រឿង

– ខ្សែភ្លើង ដងហ្វា តុកៅអី កង្ហារនិងសម្ភារះមួយចំនួនផ្សេងៗទៀត ។

ចំពោះមូលហេតុ នៃការឆេះនេះ កម្លាំងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299