Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ឆ្នោតវៀតណាមបោះទីតាំនៅផ្ទះលេខ៣៤ផ្លូវលេខ១៦៤ នៅសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧ មករា បើកដំណើរការដោយសេរី

ភ្នំពេញ​ ៖​ ទីតាំងល្បែងសុីសងឆ្នោតកន្ទុយលេខវៀត​ណាមដុះស្លែ ខុសច្បាប់១កន្លែងបើកដំណើរការដោយ សេរី យ៉ាងគគ្រឹកគគ្រេងជ្រកក្រោមស្លាក“លីហួរ”វេលុយ,ដាក់លុយ,ដកលុយ ដែលមានអាស័យដ្ឋាន ផ្ទះលេខ៣៤ ផ្លូវលេខ១៦៤ សង្កាត់ផ្សារអូរឬស្សីទី៣ ខណ្ឌ​៧មករា រាជធានីភ្នំពេញ មានពលរដ្ឋចេញចូលចាក់យ៉ាងសប្បាយរីករាយ។ អ្នករស់នៅជិតខាងសង្ស័យប្រហែលមេឆ្នោតវៀតណាមមួយកន្លែងនេះមានអំណាចធំ? ទើបបានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាបនោះ។

ប្រភពឱ្យដឹងថា មេឆ្នោតកន្ទុយលេខវៀតណាមប្រចាំនៅ អូរឬស្សីទី៣ នៅខាងក្រោយមានផ្លូវឌឿងហែម ហើយខាងមុខមានស្លាកលីហួរ”វេលុយ,ដកលុយ,ដាក់លុយ” អាស័យដ្ឋានផ្ទះលេខ៣៤ ផ្លូវលេខ១៦៤ បើកឱ្យក្រុមញៀនល្បែងចេញចូលចាក់កត់ភ្នាល់ដាក់លុយប្រមូលបានរាប់ពាន់រាប់មុឺនដុល្លារក្នុង១ថ្ងៃៗដោយសេរី គ្មានការ​លាក់លៀមអ្វីទាំងអស់ហើយក៏មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។ ប្រភពពីក្រុមអ្នកចេញ ចូលចាក់ឆ្នោតវៀតណាមបានបង្ហើបឲ្យដឹងថា បុគ្គលដែលមានឈ្មោះ ចែលីហៅអាលី មេឆ្នោតវៀតណាមដុះស្លែតែង តែអួតអាងប្រាប់ក្រុមញៀនល្បែងថា មក លេងចាក់កន្លែងខ្លួន ខ្លួនធានាសុវត្ថិភាព មួយរយភាគ រយមិនមានបញ្ហានោះឡើយព្រោះថា ខ្លួនបានរត់ការបង់សួយសារជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួចរាល់អស់ហើយ ? ទើបហ៊ានបើកកត់ឆ្នោតវៀតណាមនិងឆ្នោតផ្សេងៗទៀតដំណើរការរហូតមកដល់បច្ចុប្បន្ន។

ប្រជាពលរដ្ឋរស់នៅជិតខាងក៏ដូចនៅសង្កាត់អូរឬស្សីទី៣ស្នើសុំដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ជួយចាត់កម្លាំងក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមស្ថិតនៅក្នុងមូលដ្ឋានខាងលើឱ្យមានប្រសិទ្ធភាពផង។ដោយហេតុ ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧ មករា មិនហ៊ានបង្ក្រាបមេឆ្នោតវៀតណាមដុះស្លែប្រចាំសង្កាត់ អូរឬស្សីទី៣ អាស័យដ្ឋានផ្ទះលេខ៣៤ផ្លូវលេខ ១៦៤ ខណ្ឌ៧ មករានោះទេ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299