Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

នាយនគរបាលប៉ុស្តិ៍ស្រែអំបិលសក្តិ៤ ដល់អាយុចូល និវត្តន៍ហើយកំពុងព្យាយាមលេបថ្នាំពន្យារ

ខេត្តកោះកុង÷ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែ អំបិលបានឲ្យដឹងថា លោកនាយប៉ុស្តិ៍ព្រំ ឆើយ ដល់ អាយុចូលនិវត្តនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះហើយ។ ប៉ុន្តែមិនឃើញតម្រុយនៃការចូលនិវត្តន៍នោះទេ។ ប្រការនេះ ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ,កង កម្លាំងប្រដាប់អាវុធ ស្រុកស្រែអំបិល ខេត្តកោះកុងកំពុងងឿងឆ្ងល់រហូតខ្សឹបខ្សៀវតាមរោងកាហ្វេរថា លោក ព្រំ ឆើយ នាយប៉ុស្តិ៍នគរបាលស្រែអំបិល ត្រូវដល់អាយុចូលនិវត្តន៍ហើយ ហេតុអ្វីមិនត្រូវបានក្រសួងមហាផ្ទៃដាក់ឲ្យចូលនិវត្តន៍ តើអាយុប៉ុន្មានទើបក្រសួងដាក់ឲ្យចូលនិវត្តន៍? ប្រភពខ្សឹបថា លោកនាយប៉ុស្តិ៍កំពុងព្យាយាមរកអន្តរាគមន៍ដើម្បីបានថ្នាំពន្យាកំណើត។

យោងតាមលិខិតបញ្ជាក់ជីវប្រវត្តិមន្ត្រីនគរបាលជាតិ មួយដែលអង្គភាពយើងទទួលបាន លោក ព្រំ ឆើយ អត្តលេខ ២៣៧២៥ លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១៤០១២២៩៦២ ថ្ងៃខែឆ្នាំកំណើត កើតនៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ១៩៧០ មកដល់ឆ្នាំ២០២៥នេះ គឺលោក ព្រំ ឆើយ មានអាយុ៥៥ឆ្នាំហើយពោលគឺនៅ៣,៤ ថ្ងៃទៀតប៉ុណ្ណោះនឹងត្រូវគ្រប់អាយុចូលនិវត្តន៍ហើយ។

ប្រភពបន្ថែមថា លោកនាយប៉ុស្តិ៍នគរបាលស្រែអំបិលកំពុងរកអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្ត ដើម្បីបានពន្យាអាយុចូលនិវត្តន៍បាន៣,៤ឆ្នាំទៀត។ ប្រភពថា សំណើរសុំពន្យាអាយុចូលនិវត្តន៍នោះ ទំនងជាមានការសម្រប សម្រួលណាមួយហើយ ពីព្រោះមិនឃើញមានពន្លឺថាលោកនឹងចូលនិវត្តន៍នោះឡើយ។ មានន័យថា លោក នាយប៉ុស្តិ៍ទទួលបានជោគជ័យក្នុងការពន្យារពេល។

ប្រជាពលរដ្ឋខ្សឹបថា លោកមេប៉ុស្តិ៍មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរក្សាសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះឡើយ។ ប្រជាពលរដ្ឋនៅក្នុងឃុំស្រែអំបិលមើលឃើញថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានបញ្ហាជាច្រើនពាក់ព័ន្ធនឹងការដឹកនាំរបស់លោកនាយប៉ុស្តិ៍ ។ បញ្ហាល្បែងស៊ីសង,ឆ្នោតកន្ទុយលេខ,ល្បែងអនឡាញសន្តិសុខសង្គម ..កំពុងញ៉ាំញីដោយសារតែការដឹកនាំខ្សោយរបស់លោកនាយប៉ុស្តិ៍។ ប្រជាពលរដ្ឋចង់ឃើញថ្នាក់ដឹកនាំ ពោលគឺនាយប៉ុស្តិ៍តែងតាំងថ្មី ដែលគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋ។

ឆ្លើយតបនឹងបញ្ហានេះលោកព្រំ ឆើយ នាយប៉ុស្តិ៍រដ្ឋបាលស្រែអំបិលបដិសេធថា លោកមិនដឹងរឿងនេះទេហើយរឿងបន្តនៅឬក៏ត្រូវចូលនិវត្តន៍គឺជារឿងរបស់ថ្នាក់ ដឹកនាំ។ លោកបានបញ្ជាក់ថាមិនបានរត់ការដើម្បីបានបន្តនៅកាន់តំណែងជានាយប៉ុស្តិ៍នោះទៀតទេ។

ម្យ៉ាងទៀតប្រជាពលរដ្ឋចង់ឃើញមានការអនុវត្តច្បាប់ជាទូទៅស្មើភាពគ្នា មានន័យថា បើមន្ត្រីដល់អាយុចូលនិវត្តន៍,ត្រូវតែចូល និវត្តន៍មិនអាចពន្យារពេលបានឡើយ។ និយាយឲ្យចំ លោក ព្រំ ឆើយ ដែលដល់អាយុចូលនិវត្តនៅក្នុងរយៈពេល៣,៤ថ្ងៃ ខាងមុខនេះក៏គួរតែត្រូវបានដាក់ឲ្យចូលនិវត្តន៍តាមច្បាប់ផងដែរ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299