Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

ព័ត៌មានជាតិ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុជា

នៅវេលាម៉ោង​ប្រមាណ១១ និង២៦នាទីព្រឹក​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានចុះពីយន្តហោះ ដល់ដីនៃព្រះរាជាណាចក្រកម្ពុជា ដោយ​មានព្រះមហាក្សត្រកម្ពុជាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់យាងទទួល ព្រមជាមួយ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

តាមកាលវិភាគដែលបានគ្រោងទុក លោក ស៊ី ជីនពីង នឹងចូលគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង នារសៀលនេះ, បន្ទាប់​មកប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃនេះដែរ លោក ស៊ី បានថ្លែងថា «ខ្ញុំរីករាយណាស់ដែលបានមកលេងប្រទេសកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ សម្រាប់ខ្ញុំ វាមានអារម្មណ៍ថាទៅផ្ទះរបស់មិត្តល្អម្នាក់។ ខ្ញុំសូមជូនពរចូលឆ្នាំថ្មីយ៉ាងកក់ក្ដៅបំផុតចំពោះបងប្អូនក្នុងប្រទេសកម្ពុជា»។

ប្រធានាធិបតីចិនលោក ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ២ថ្ងៃ គឺថ្ងៃទី១៧-១៨ ខែមេសា។ គួរ​បញ្ជាក់ថា នេះគឺជាដំណើរ​ទស្សនកិច្ច​មួយជុំតំបន់​អាស៊ី​អាគ្នេយ៍ របស់​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​បាន​ចាប់​ផ្តើមកាលពី​ថ្ងៃ​ចន្ទ​ ទី​១៤ ខែ​មេសា នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ដោយ​បញ្ចប់​នៅ​ប្រទេស​​កម្ពុជា៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299