Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

អភិបាលខេត្តកំពង់ចាម បានរំពឹងទុកថា នៅឆ្នាំ២០២៥ រដ្ឋបាលខេត្ត និងសម្រេចបាននូវលទ្ធផលការងារល្អៗ បន្ថែមទៀត

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានរំពឹងទុកថានៅឆ្នាំ ២០២៥ រដ្ឋបាលខេត្ត និងសម្រេចបាននូវលទ្ធផលការងារល្អប្រសើរថ្មីៗ បន្ថែមទៀត ដោយសារការខិតខំបំពេញការងាររបស់មន្ត្រីទាំងអស់គ្នា ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២៥ ក្នុងឱកាសប្រារព្ធពិធី សូត្រមន្តចម្រើនព្រះបរិត្ត និងសំណេះសំណាលជាមួយមន្ត្រីរាជការ នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ ។

ឯកឧត្តមអភិបាលខេត្ត បានរំលឹកថា ជាទិសដៅក្នុងឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញ ជាការឆ្លើយតបយើងឃើញថា ការអនុវត្តនូវការងារសន្តិសុខសណ្ដាប់ធ្នាប់បានល្អ តាមរយៈការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រហូតដែលយើងទទួលបានជ័យលាភី លេខ១ ទាំង១០៩ ឃុំ សង្កាត់ និងមន្ទីរពេទ្យខេត្តកំពង់ចាមរបស់យើង ក៏ទទួលបានពានរង្វាន់ជ័យលាភី លេខ១ ទូទាំងប្រទេស ជាអង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ។

ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះថ្លែងកោតសរសើរនៃការខិតខំប្រឹងប្រែង របស់មន្ត្រីរាជការនៅក្នុងរដ្ឋបាលខេត្តកំពង់ចាម ដែលបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងឆ្នាំ២០២៤ កន្លងមក ធ្វើឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា សមិទ្ធផលដែលខេត្តកំពង់ចាមទទួលបាន យើងអាចនិយាយបានថា ជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ពោលគឺ ពីមន្ត្រីរាជការពាក់ព័ន្ធ ពីរដ្ឋបាលខេត្តកំពង់ចាមរបស់យើងទាំងមូល ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299