បុរសម្នាក់ដែលគេដឹងថាជាអ្នកកាសែតនៃអង្គភាពភ្នំបូរី tv online បានផុសដៀមដាមអំពីករណីល្បែងស៊ីសងមាន់ជល់នៅក្នុងមូលដ្ឋានឃុំពោធិ៍រំចាកស្រុកព្រៃកប្បាសខេត្តតាកែវដោយសរសេរថា មេប៉ុស្តិ៍ពោធិ៍រំចាកបណ្ដែត បណ្ដោយឲ្យមានល្បែងស៊ីសង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប៉ុន្តែនៅក្នុងខ្ទង់ខំមិន អ្នកដែលដឹងរឿងបានរិះគន់ទៅលើអ្នកផុសផ្សាយនោះទៅវិញ។
តាមរយៈផេកភ្នំបូរីធីវីអនឡាញ បានសរសេរថា”លោក ថន មេប៉ុស្តិ៍ពោធិ៍រំចាក ក្នុងស្រុកព្រៃកប្បាស មើលមិន ឃើញបានជាឈ្មោះ ជឿន ជល់មាន់ ដីបានរាល់ថ្ងៃយ៉ាងស្ងាត់ស្រួល…….” ។ ក្នុងន័យនេះបានបញ្ជាក់ថានៅក្នុងមូលដ្ឋានឃុំពោធិ៍រំចាកមានល្បែងជល់មាន់បានកើត ឡើងជារៀងរាល់ថ្ងៃ។ ប៉ុន្តែលោកមេប៉ុស្តិ៍ពោធិ៍រំចាក មិន បានយកចិត្តទុកដាក់ក្នុងការបង្ក្រាបនោះទេ។
បើក្រឡេកមើលខ្ទង់ខំមិនឯណោះវិញ មានអ្នកបញ្ចេញយោបល់ជាច្រើនបានឱ្យដឹងថា បុរសជាម្ចាស់ផេកគឺជាអ្នកកាសែតហើយក៏ជាអ្នកចូលចិត្តលេងល្បែងជល់មាន់នៅក្នុងមូលដ្ឋានខាងលើនោះដែរ។ ដូច្នេះទំនងជាគាត់ចាញ់ល្បែងមាន់ជល់នោះហើយ ទើបបានជាគាត់ផុសផ្សាយអំពីបញ្ហាដែលបានកើតឡើងនេះ។ ករណីនេះមានអ្នកបញ្ចេញយោបល់ជាច្រើនឲ្យដឹងថា ម្ចាស់ផេកភ្នំបុរី អនឡាញtv ចាញ់ល្បែងជល់មាន់ស្ទើរផ្កាប់មុខទៅហើយ។ នៅពេលដែលគាត់ចាញ់ល្បែងជល់មាន់ក៏កើតក្តីក្តៅក្រហាយជាមួយអាជ្ញាធរ។
តាមរយៈផេកខាងលើអ្នកខ្លះបញ្ចេញយោបល់ថា អ្នក កាសែតដើរលេងល្បែងចាញ់! ក៏សរសេរពីគេមិនខ្មាស់គេទេឬ? ថ្ងៃមុនឃើញទៅលេងជាមួយគេដែរសោះ! មក វិញស្រាប់តែសរសេរផុសពីគេ។ បែបចាញ់ទេដឹង? អ្នក កាសែតអី..ចាញ់ល្បែងបងសរសេរផុសមិនខ្មាស់គេទេឬ? លោកកាសែតម៉េចក៏យ៉ាងនេះទៅវិញ ? ឃើញនៅលេងជាមួយគេដែរតើ? តិចគេបិទខានបានលេង។ អ្នកពត៌មានញៀនល្បែង,ល្បែងមិនទៀងទេបង ម្ដងគេម្ដងយើង បើចាញ់កុំខឹង បើខឹងកុំលេង (សុំសួរមួយទៀតមាន់បងអែងអាសាន់នឹងចេញជល់ថ្ងៃណាទៀត)។សារព័ត៌មានអីទេហាស សរសេរអក្សរមិនដឹងស្អីជាស្អីទេហាសដេីរតាផុស អត់លុយចាយខ្លាំងមែនអាប្អូន រៀន ថ្នាក់ទីប៉ុន្មានហាសសរសេរអក្សរមិនត្រូវចឹងអាប្អូន។
ករណីនេះមតិជាច្រើនទទូចឲ្យមន្ទីរព័ត៌មានខេត្តតាកែវពិនិត្យមើលអ្នកកាសែតដែលវក់នឹងល្បែងម្នាក់នេះផង។ ជាងនេះទៅទៀតអាជ្ញាធរមានសមត្ថកិច្ចក៏គួរតែពិនិត្យ មើលផងដែរអំពីល្បែងស៊ីសងនៅក្នុងមូលដ្ឋានពោលគឺត្រូវបញ្ឈប់ទាំងស្រុងចំពោះល្បែងស៊ីសងជល់មាន់នៅ ក្នុងឃុំពោធិ៍រំចាកនេះ៕
