Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមអញ្ជើញចុះសួរសុខទុក្ខមន្រ្តីនគរបាលជាតិ ដែលមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នាឱកាសមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ

ខេត្តកំពង់ចាម÷កាយវិការ ព្រួយបារម្ភ និងការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខកងកម្លាំង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី ឈាង ស្រីនាថ ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មិនបណ្ដោយឱ្យកងកម្លាំង មានភាពឯកាឡើយ។

នៅព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី ឈាង ស្រីនាថ ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខមន្រ្តីនគរបាលជាតិ ដែលមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នាឱកាសមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុននេះ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏បានឧបត្ថម្ភ ថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដល់កងកម្លាំងដែលមានជំងឺ ចំនួន ០៨នាក់ ស្រី០១នាក់ ដែលជាមន្រ្តីនគរបាលជាតិ បម្រើ ការងារនៅតាមបណ្ដាការិយាល័យជំនាញ និងនៅតាមអធិការដ្ឋាននគរបាលស្រុក ក្នុងនោះមានស្រុកព្រៃឈរ ០៣នាក់, ស្រុកកំពង់សៀម ០១នាក់, ស្រុកស្ទឹងត្រង់ ០១នាក់,ស្រុកចំការលើ ០១នាក់,ស្រុកជើងព្រៃ០១នាក់ និងក្រុងកំពង់ចាម ០១នាក់ ដោយសរុបជាថវិកា ចំនួន ៤,៤៣២,០០០រៀល ។

ជាមួយនឹងការចូលរួមរំលែកភាពលំបាករបស់បងប្អូនកងកម្លាំងដែលកំពុងមានជំងឺ លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ និងណែនាំ ឱ្យមានការត្រួតពិនិត្យ និងតាមដានសុខភាពជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែស និងបានលើកទឹកចិត្ត ឱ្យជំនះនឹងជំងឺទាំងអស់នេះ ដើម្បីវិលត្រលប់មកមានសុខភាពល្អប្រសើរឡើងវិញ ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមទៀតថា បើទោះបីជា ការងារក្នុងអង្គភាពរវល់យ៉ាងណាក៏ដោយ តែសុខទុក្ខ និងការលំបាករបស់កងកម្លាំងពិតជាសំខាន់ ដែលមិនអាចមើលរំលងបាន នៅពេលមានសុខចូលរួមសុខ ពេលមានទុក្ខលំបាក ក៏ត្រូវចូលរួមចែករំលែកគ្នាដោយក្ដីស្រឡាញ់ ហើយមិនត្រូវបណ្ដោយឱ្យកងកម្លាំងរបស់យើង រស់រងភាពឯកាបានឡើយ ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299